អ្នកចូលចិត្តសាកថ្មទូរស័ព្ទ ហើយកាន់លេងសូមប្រយ័ត្ន! មេភូមិគោកបន្ទាយស្លាប់ដោយសារសាកថ្មទូរស័ព្ទ ដេកដាក់លើទ្រូង

(ភ្នំពេញ)៖ មន្ត្រីកងរាជអាវុធហត្ថខណ្ឌដង្កោបានឲ្យដឹងថា នៅម៉ោង១៦៖០០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ បុរសម្នាក់ដែលជាមេភូមិគោគបន្តាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឆក់ខ្សែភ្លើងស្លាប់។

មន្ត្រីអាវុធហត្ថដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះ ឈ្មោះ គឹម ពៅ ភេទប្រុស អាយុ៤៤ឆ្នាំ (ស្លាប់) រស់នៅភូមិ គោគបន្ទាយ សង្លាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានតួនាទី ជាប្រធានភូមិគោគបន្ទាយ។ 

សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ឆ័យ បានចុះពិនិត្យសពជនរងគ្រោះរួចមក ក៏បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន គឺដោយសារជនរងគ្រោះសាកថ្មទូរស័ព្ទ ហើយដាក់លើទ្រូងបណ្តាលឲ្យ ឆក់ស្លាប់តែម្តង។

បច្ចុប្បន្ន ចំណែកសាកសពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  លុះកាលពីថ្ងៃទី០៧ មករា ២០១៤ ត្រូវបានប្អូនប្រុសដើរចូល ទៅក្នុងបន្ទប់ហៅឲ្យងើបទៅចម្ការ ស្រាប់តែឃើញដេកស្លាប់បាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើង និងទូរស័ព្ទហៅប្រពន្ធ ដែលទៅមើលម្តាយឈឺឯស្រុកឲ្យត្រលប់មករៀបចំធ្វើបុណ្យ។

ហេតុការណ៍បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី០៧ មករា ២០១៤ នៅក្នុងបន្ទប់ផ្ទះជនរងគ្រោះស្ថិតនៅ ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

ជនរងគ្រោះឈ្មោះ ហេន ហេង ភេទប្រុស អាយុ ៤៤ឆ្នាំ រងរបួសជាំខ្លោចម្រាមដៃទាំងសង ខាងដេកស្លាប់នៅក្នុងបន្ទប់ក្បែរព្រីភ្លើងជាប់ជញ្ជាំង មានប្រពន្ធឈ្មោះ យឹម ណារី អាយុ ៣២ឆ្នាំ មានកូនប្រុស ២នាក់ ក្នុងបន្ទុក មានស្រុកកំណើតរស់នៅភូមិព្រៃជាំង ឃុំពានរោង ស្រុកព្រៃវែង ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ។

ក្រោយកើតហេតុ បងប្អូនសាច់ញាតិជន រងគ្រោះបានទូរស័ព្ទហៅប្រពន្ធរបស់គាត់ ដែលទៅមើលម្តាយឈឺនៅឯស្រុកកំណើត ឲ្យត្រលប់មករៀបចំធ្វើបុណ្យឲ្យប្តី ដោយដង្ហែទៅបូជានៅក្នុងបច្ឆា កាលពីថ្ងៃទី០៨ មករា ២០១៤ នៅវត្តរតនៈសោភ័ណ ហៅវត្តកោងកាង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត