​ជនបរទេសជាង១ម៉ឺននាក់ និងមាន៦៨សញ្ជាតិ ត្រូវបានបណ្តេញចេញពីកម្ពុជាក្នុងរយៈពេល៣ឆ្នាំ

ភ្នំពេញ: នៅក្នុងរយៈពេល៣ឆ្នាំ ពីឆ្នាំ២០១៤ រហូតមកដល់ ខែកញ្ញា ឆ្នាំ២០១៦ ប៉ូលិសអន្តោប្រវេសន៍បានបណ្តេញជនបរទេសចេញពីកម្ពុជា មានចំនួនសរុប ១១.០៦៩នាក់ ស្រីមានចំនួន ១.៧៥១នាក់ និងមាន៦៨សញ្ជាតិ។ ក្នុងចំណោមជនបរទេសទាំងនោះមានជនជាតិវៀតណាមចំនួន ៩.៣០១នាក់ ស្រីមានចំនួន ១.៥៨៣នាក់។

របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីស្ថិតិការបណ្តេញជនបរទេស ចែកជាបីថ្នាក់ប្រចាំឆ្នាំ២០១៤-២០១៥ និងឆ្នាំ២០១៦ បានបង្ហាញឲ្យដឹងថា ជនបរទេសបណ្តេញចេញប្រចាំឆ្នាំ២០១៤ មានចំនួន ១.៣០៧នាក់ ក្នុងនោះមានស្រីចំនួន ២៧៧នាក់ និងមាន២៤សញ្ជាតិ។ ក្នុងចំណោមបរទេស ១.៣០៧នាក់ គឺមានជនជាតិវៀតណាមចំនួន ១.០៥៩នាក់ ស្រីចំនួន២៤៥នាក់។ ជនបរទេសបណ្តេញចេញប្រចាំឆ្នាំ២០១៥ មានចំនួនសរុប ៦.៩៧៨នាក់ ស្រីចំនួន៩១៨នាក់ មាន៤៥សញ្ជាតិ។ ក្នុងចំណោមបរទេស៦៩៧៨នាក់ មានជនជាតិវៀតណាមចំនួន ៦.២៦៥នាក់ ស្រីចំនួន៨៦៤នាក់។

ចំពោះជនបរទេសបណ្តេញចេញប្រចាំឆ្នាំ២០១៦ គិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ មានចំនួនសរុប ២.៧៨៤នាក់ ស្រីមានចំនួន៥៥៦នាក់ និងមាន៥៦សញ្ជាតិ។ក្នុងចំណោមជនបរទេសចំនួន ២.៧៨៤នាក់ មានជនជាតិវៀតណាមចំនួន ១.៩៧៧នាក់ ស្រីចំនួន៤៧៤នាក់។

សរុបចំនួនបណ្តេញចេញទាំង៣ឆ្នាំ ពីឆ្នាំ២០១៤ រហូតមកដល់ខែកញ្ញា ឆ្នាំ២០១៦ មានចំនួនសរុប ១១.០៦៩នាក់ ស្រីមានចំនួន ១.៧៥១នាក់ និងមាន៦៨សញ្ជាតិ។ ក្នុងចំណោមជនបរទេសចំនួន ១១.០៦៩នាក់ មានជនជាតិវៀតណាមចំនួន ៩.៣០១នាក់ ស្រីមានចំនួន ១.៥៨៣នាក់៕

ប្រភព៖ CEN


​ជនបរទេសជាង១ម៉ឺននាក់ និងមាន៦៨សញ្ជាតិ ត្រូវបានបណ្តេញចេញពីកម្ពុជាក្នុងរយៈពេល៣ឆ្នាំ

លោក កឹម សុខា៖ អ្នកកាន់អំណាចផ្តាច់ការ តែងតែយកអ្នកការពារសិទ្ធិមនុស្សជាសត្រូវ!

​ជនបរទេសជាង១ម៉ឺននាក់ និងមាន៦៨សញ្ជាតិ ត្រូវបានបណ្តេញចេញពីកម្ពុជាក្នុងរយៈពេល៣ឆ្នាំ

អីក៏អាក្រក់ម្ល៉េះ! ខឹងប្រពន្ធអត់នៅច្រៀងខារ៉ាអូខេ វាយរហូតសន្លប់