រឿងធំ៣បានកើតមានឡើង បន្ទាប់ពីក្រុមបឹងកេត បានលើកពាន

ស្មាមញញឹមនៃសកម្មភាពលើកពានក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៦ របស់ក្រុមបឹងកេតអង្គរ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមប៉ូលិស ២-១ ក្នុងថ្ងៃបិទរដូវកាល កាលពីយប់ថ្ងៃសៅរ៍ ហាក់មិនទាន់បានរសាយទៅណាឆ្ងាយពីថ្នាក់ដឹកនាំ គ្រូបង្វឹក មន្រ្តីកីឡា និងកីឡាកររបស់ក្រុមបឹងកេត នោះទេ ពិសេសអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ក្រុមមួយនេះតែម្តង ហើយអ្នកទាំងនោះក៏ប្រហែលជាដឹងពីអត្ថន័យសំខាន់៣នៃការឈ្នះពានលើកទី២របស់បឹងកេត ផងដែរ ចុះអ្នកផ្សេងទៀតដឹងអត់?
mm14

ការឈ្នះពានជាលើកទី២របស់ក្រុមបឹងកេត បន្ថែមទៅលើការឈ្នះពានជាលើកដំបូង កាលពីឆ្នាំ២០១២នេះ វាត្រឹមតែបានជួយឲ្យក្រុមបឹងកេត ទទួលបានពាន អមដោយប្រាក់រង្វាន់ចំនួន៦០លានរៀលប៉ុណ្ណោះទេ ប៉ុន្តែវានៅមានរឿងសំខាន់៣យ៉ាងទៀត ដែលបានផ្តល់ប្រយោជន៍ដល់បុគ្គលឆ្នើម គ្រូបង្វឹក និងកិត្តិនាមរបស់ក្រុមបឹងកេត ទាំងមូលផងដែរ។

mm13

រឿងសំខាន់ទី១ គឺក្រុមបឹងកេតអង្គរ នឹងត្រូវបានចូលរួមការប្រកួតពានរង្វាន់ Toyota Mekong Club Championship 2016 ខណៈតំណាងក្រុមហ៊ុន Toyota បានប្រគល់លិខិតបញ្ជាក់ពីការទទួលសិទ្ធិបានចូលរួមក្នុងពិធីលើកពាន កាលពីយប់ថ្ងៃសៅរ៍រួចហើយ។ អ្វីដែលពិសេសនោះគឺក្រុមបឹងកេត ដែលធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ២ កាលពីឆ្នាំ២០១៥នោះ គឺត្រូវឡើងទៅឈរចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង អ៊ីចឹងមានន័យថា បឹងកេត មានប្រាក់រង្វាន់៣ម៉ឺនដុល្លារ ក្នុងដៃរួចជាស្រេច ហើយបើពួកគេ បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ នឹងបាន៥ម៉ឺនដុល្លារដូចឆ្នាំមុនដែរ ខណៈម្ចាស់ជើងឯកក្នុងការប្រកួតពានមួយនេះ នឹងទទួលបាន៧ម៉ឺនដុល្លារ។

mm12

រឿងសំខាន់ទី២ គឺលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេត ដែលជាប់វគ្គគ្រូបង្វឹកកម្រិត License A នៅស្រុកខ្មែរមុនគេ និងបានរៀនវគ្គ Pro License ពីឆ្នាំ២០១៦ផងនោះ បានដឹកនាំក្រុមឲ្យឈ្នះពាន ជាលើកដំបូង ក្នុងអាជីពជាគ្រូបង្វឹកអស់រយៈពេលប្រមាណ១០ឆ្នាំមកនេះ ខណៈការដឹកនាំក្រុមផ្សេងៗទៀត ពិសេសណាហ្គាវើល បានត្រឹមលេខ២ ចំនួន២ដង និងលេខ៤ម្តងនោះ។

mm11

ចំណែករឿងសំខាន់ទី៣ គឺខ្សែប្រយុទ្ធដ៏ឆ្នើម ចាន់ វឌ្ឍនាកា ដែលដំបូងឡើង បានលេងនៅក្លិបព្រះខ័នរាជ(ព្រះខ័នរាជស្វាយរៀង) មុនពេលចូលមករួមរស់នៅក្លិបបឹងកេត នៅឆ្នាំ២០១៣នោះ ទើបតែស្គាល់រស់ជាតិការលើកពានក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក នៅឆ្នាំនេះទេ ប៉ុន្តែបើនិយាយពីពានឯកជន វឌ្ឍនាកា ធ្លាប់ទទួលបានច្រើនណាស់ ពិសេសនៅឆ្នាំនេះរូបគេបានទទួលទាំងពានកីឡាករល្អប្រចាំរដូវកាល និងពានអ្នកស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេ(២២គ្រាប់)។
សរុបម្ចាស់ជយលាភីក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៦ ។

mm10

-ក្រុមជើងឯបឹងកេតអង្គរ ទទួលបានពានមួយ មេដាយមាស និងប្រាក់រង្វាន់ ៦០លានរៀល
-ក្រុមជើងឯករង ក្រសួងការពារជាតិ(ទ័ព) ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់៤៦លានរៀល
-ក្រុមលេខ៣ ណាហ្គាវើល ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់៣៦លានរៀល
-ក្រុមលេខ៤ ព្រះខ័នរាជស្វាយរៀង ទទួលបានប្រាក់រង្វាន់៣០លានរៀល
-ក្រុម Fair Play បានទៅក្រសួងការពារជាតិ ទទួលបានប្រាក់រង្វាន់៤លានរៀល
-កីឡាកររកគ្រាប់បាល់ច្រើន ចាន់ វឌ្ឍនាកា បានម្ចាស់ស្បែកជើងមាស និងប្រាក់រង្វាន់១,៥លានរៀល
-កីឡាករល្អប្រចាំរដូវកាល ចាន់ វឌ្ឍនាកា ទទួលបានប្រាក់រង្វាន់១,៥លានរៀល
-អ្នកចាំទីឆ្នើម អ៊ុំ សេរីរ័ត្ន របស់ទ័ព ទទួលបានប្រាក់រង្វាន់ ១,៥លានរៀល
-គ្រូបង្វឹកឆ្នើម លោក ទេព ឡុងរចនា របស់ទ័ព ទទួលបានប្រាក់រង្វាន់១,៥លានរៀល
-ក្រុមអាជ្ញាកណ្តាលមានលោក ទុយ វិច្ឆិកា លោក ស៊ុន ដារ៉ាវុទ្ធ លោក នាង សុផារិទ្ធ និង លោកជី សុភាព ទទួលបានប្រាក់លើកទឹកចិត្ត ៤លានរៀល។

mm9
mm8
mm7
mm6
mm3
mm2
mm1

ចំណាត់ថ្នាក់ និងលទ្ធផលនៃការប្រកួតក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៦

Capture.PNG-ft

The post រឿងធំ៣បានកើតមានឡើង បន្ទាប់ពីក្រុមបឹងកេត បានលើកពាន appeared first on CamboSport.