បញ្ជីឈ្មោះក្រុមជម្រើសជាតិ ហាត់នៅសិង្ហបុរីចេញជាផ្លូវការ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះ AFF Suzuki Cup 2016

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកនេះ បានបង្ហាញឈ្មោះកីឡាករនៃក្រុមជម្រើសជាតិកម្ពុជាចំនួន ២៧នាក់ ដែលត្រូវចេញទៅបោះជំរុំហ្វឹកហាត់រយៈពេល ១០ថ្ងៃ នៅលើទឹកដីនៃប្រទសសិង្ហបុរី ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៥-២១ ខែតុលាខាងមុខនេះ។

ft-img-template

បញ្ជីឈ្មោះកីឡាករ ២៧នាក់ ដែលដឹកនាំដោយគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលោក Lee Tae Hoon នេះរួមមានកីឡាករមកពីក្លឹបព្រះខ័នរាជស្វាយរៀង ៨នាក់, ក្លឹបក្រសួងការពារជាតិ ៧នាក់, ក្លឹបបឹងកេតអង្គរ ៤នាក់, ក្លឹបភ្នំពេញក្រោន ៣នាក់, ក្លឹបណាហ្គាវើល ៣នាក់ និងក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) ២នាក់ ដែលនឹងត្រូវចេញទៅហ្វឹកហាត់នៅសិង្ហបុរី ក្នុងពេលឆាប់ៗខាងមុខនេះ៕

fn-2016-09-12-08-07-17-0

ប្រភពពី Khmertalking

The post បញ្ជីឈ្មោះក្រុមជម្រើសជាតិ ហាត់នៅសិង្ហបុរីចេញជាផ្លូវការ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះ AFF Suzuki Cup 2016 appeared first on CamboSport.