យប់មិញ​ផ្អើល​ក្រុងព្រះសីហនុ ដោយសារបុរស​នេះ

ខេត្តព្រះសីហនុ ៖ ​បុរស​​ម្នាក់​បាន​រង​របួស​ ដោយសារ​​ត្រូវ​ក្រុមយុវជន​បើក​​រថយន្ត​កុង​តឺន័រ​​​នាំគ្នា​​ព្រួត​វាយ​​ បន្ទាប់ពីខឹង​ជន​រង​​គ្រោះ​បាន​បើក​​វ៉ា​ជែងគ្នាជាមួយ​​រថយន្ត​​របស់​​ពួក​គេ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និងសមត្ថកិច្ច​មក​ធ្វើ​អន្តរា​គម​ន៍ ដែល​​ហេតុ​ការណ៍​​នេះ​​​កើតឡើង​ ស្ថិតនៅចំណុច​មុខ​ស្ថា​នី​យរថភ្លើង ​ក្នុង​ភូមិ​៣​ សង្កាត់​លេខ​៣ ក្រុង​ព្រះ​សីហ​នុ​ កាលពី​វេលា​ម៉ោង​០៧ ​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​៦​ កញ្ញា ២០១៦​ ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ចរាចរ​ណ៍ឱ្យ​ដឹង​ថា នៅ​វេលា​​ខាងលើ ​មានករ​ណី​ហិង្សា​​​មួយ​កើតឡើង​ដោយសារ​រថយន្ត​ចំនួន​២​គ្រឿង​​​វ៉ា​ជែង​គ្នា ហើយ​ភាគី​ម្ខាង​ទៀត​​ មាន​គ្នា​៤​នាក់​​​បាន​បើករថយន្ត ដេញវ៉ា​​ភាគី​ម្ខាង​ទៀត​ម្នាក់​ឯង បង្កឱ្យ​រង​របួស​មធ្យម​ (​បែក​មុខ​និង​ក្បាល​) ។ បន្ទាប់​មក​ បាន​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​​ម្នាក់ ​និង​បក្សពួក​ម្នាក់ទៀត បញ្ជូន​​មក​កាន់​ការិយា​ល័យ​​ចរាចរ​ណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ​។​

​ជន​បង្ក​​​​ឈ្មោះ​ឌិន ​មាន ​ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ក្រុម​៣ ​ភូមិ​១​ សង្កាត់​២ ​ក្រុងព្រះសីហនុ ។ រី​ឯ​បក្សពួក​យុវជន​សង្ស័យ​បាន​​រត់គេច​ខ្លួន​ ។ ​ជនសង្ស័យ​ជា​អ្នកបើកបរ​រថយន្ត​ព​ណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-1394 បាន​ព្រួត​គ្នា​វ៉ា​ជាមួយ​​ជន​រង​គ្រោះ​​ឈ្មោះ​អឿ​ សា​រឹម ​​អាយុ​៦៥​ឆ្នាំ​ រង​របួស​មធ្យម ​(​បែក​មុខ​និង​ក្បាល​) ​ជា​តៃកុង​ឡាន​ម៉ាក ហ៊ី​ណូ​ព​ណ៌.ស ពាក់​ស្លាក​លេខ
ភ្នំ​​ពេញ​​២១៦៨ មាន​ទី​កំ​នៅ​ក្រុម​៥ ​ភូមិ​៣ សង្កាត់​៣​ក្រុងព្រះសីហនុ​ ។

ក្រោយ​កើតហេតុ​ភ្លាម ​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ចរាចរ​ណ៍​ឃាត់ខ្លួន ធ្វើការ​វាស់​ជាតិ​អាល់កុលរក​ឃើញ 0.85​មីល្លិ​លីត្រ​ខ្ស​ល់ ស្ថិត​​ក្នុង​ច្បាប់​ហាមឃាត់ ។