សុខចិត្ត​រស់​​​​នៅ​ក្រោម​រូង​​ថ្ម​ ៥៤​ឆ្នាំ​ ឲ្យ​តែ​មាន​​​សុភមង្គល​

ប្ដី​ប្រពន្ធ​​​​វ័យ​​ចំណាស់​​មួយ​គូ​​​រស់​​នៅ​​ភូមិ​ Linjiang ខេត្ត​ស៊ីឈួន​ ភាគ​ពាយ័ព្យ​​​ប្រទេស​ចិន​ ​បាន​សម្រេច​​​ចិត្ត​​​បបួល​គ្នា​រស់​​​ក្រោម​​​រូង​​ថ្ម​​ភ្នំ​ដាច់​ពី​គេ​ឯង​​​​អស់​​រយៈពេល​ ​៥៤​ឆ្នាំ ​ដោយ​​បាន​​ឆ្លង​កាត់​ឧបសគ្គ និង​​បទពិសោធន៍​ជីវិត​​ដ៏​ជូរចត់​​រាប់​មិន​អស់។

 

សុខចិត្ត​រស់​​​​នៅ​ក្រោម​រូង​​ថ្ម​ ៥៤​ឆ្នាំ​ ឲ្យ​តែ​មាន​​​សុភមង្គល​

លោក​​​យាយ​ Li Suying​ អាយុ​ ៧៧​ឆ្នាំ ​បាន​រៀប​ការ​ជាមួយ​​លោក​​តា​​ Liang Zifu អាយុ​​ ៨១​ឆ្នាំ​​​​​ អស់​រយៈពេល​​​​ជាង​ ៥៧​ឆ្នាំ​​មាន​​កូន​ ៤នាក់ ​និង​បាន​​ផ្លាស់ទី​​​ទៅ​រស់​​​​ក្នុង​រូង​ថ្ម​ក្រោយ​រៀបការ​​៣​ឆ្នាំ។

 

លោក​យាយ​ Li និយាយ​ថា​​ ​គាត់​មិន​ដែល​ត្អូញត្អែរ​អំពី​ជីវភាព​​​​​រស់​​​​ដ៏​លំបាកលំបិន​​​​ឡើយ ដរាប​​ណា​​លោក​យាយ​បាន​រួម​រស់​​ជា​មួយ​ប្ដី​របស់​គាត់។ បន្ទាប់​​ពី​​​ខិត​ខំ​ប្រឹង​ប្រែង​អស់​រយៈពេល​ជា​ច្រើន​​ឆ្នាំ​ ​លោក​ទាំង​ពីរ​​សង់​បាន​​បន្ទប់​គេង​​ចំនួន​ ៣ ចង្ក្រាន​​បាយ​១ ​​បន្ទប់​ទទួល​​ភ្ញៀវ​មួយ និង​រោង​​ចិញ្ចឹម​ជ្រូក​​១។

 

អាជ្ញាធរ​​​​ប្រចាំ​តំបន់​​ធ្លាប់​​​​ព្យាយាម​បញ្ចុះ​បញ្ចូល​​​​​អ្នក​ទាំង​ពីរ​ឲ្យ​ទៅ​រស់​​កន្លែង​ល្អ​ជាង​នេះ ប៉ុន្តែ​​ពួក​គាត់​​បដិសេធ និង​ប្រាប់​​​​ថា ពួក​គាត់​​​ស៊ាំ​​ទៅ​​​ផ្ទះ​​ក្រោម​​រូង​​ថ្ម​​នេះ​ទៅ​ហើយ ដោយ​វា​មាន​សភាព​​​ត្រជាក់​​​នា​រដូវ​ក្ដៅ និង​កក់ក្ដៅ​នា​រដូវ​រងារ៕

 

សុខចិត្ត​រស់​​​​នៅ​ក្រោម​រូង​​ថ្ម​ ៥៤​ឆ្នាំ​ ឲ្យ​តែ​មាន​​​សុភមង្គល​

 

សុខចិត្ត​រស់​​​​នៅ​ក្រោម​រូង​​ថ្ម​ ៥៤​ឆ្នាំ​ ឲ្យ​តែ​មាន​​​សុភមង្គល​

 

សុខចិត្ត​រស់​​​​នៅ​ក្រោម​រូង​​ថ្ម​ ៥៤​ឆ្នាំ​ ឲ្យ​តែ​មាន​​​សុភមង្គល​

 

សុខចិត្ត​រស់​​​​នៅ​ក្រោម​រូង​​ថ្ម​ ៥៤​ឆ្នាំ​ ឲ្យ​តែ​មាន​​​សុភមង្គល​

 

ចុចអាន៖ តា​យាយ​​​ក្បែរ​​៨០​ឆ្នាំ​​​ ​សុខ​ចិត្ត​​​​រុញ​រទេះ​​លក់​ឪឡឹក​​ដើម្បី​រក​ប្រាក់​វះកាត់​ឲ្យ​ចៅ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ People’s Daily