Balotelli ​​​ស៊ុត​២​គ្រាប់​ ថ្ងៃ​បង្ហាញ​ខ្លួន​ដំបូង​ឲ្យ​ក្រុម​ Nice

Mario Balotelli ​អតីត​កីឡាករ​ក្រុម​ហង្ស​ក្រហម​ Liverpool ​​រក​បាន​២​គ្រាប់​ នៅ​ថ្ងៃ​បង្ហាញ​​ខ្លួន​លើក​ដំបូង​ឲ្យ​ក្រុម​បារាំង​ Nice ​ជួយ​ឲ្យ​ក្រុម​របស់​គេ​ឈ្នះ​ Marseille ​៣-២ ក្នុង​ការ​ប្រកួត​ Ligue 1 ​សប្ដាហ៍​ទី​៤ កាល​ពី​យប់​មិញ។

 

Balotelli ​​​ស៊ុត​២​គ្រាប់​ ថ្ងៃ​បង្ហាញ​ខ្លួន​ដំបូង​ឲ្យ​ក្រុម​ Nice

Mario Balotelli អតីតកីឡាករក្រុម Liverpool

 

ខ្សែ​ប្រយុទ្ធ​អ៊ីតាលី​រូប​នេះ​ ​ស៊ុត​គ្រាប់​ទី​១​ ដោយ​​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​នាទី​ទី​៧ មុន​ពេល​ក្រុម Marseille វាយ​បក​បាន​២​គ្រាប់​វិញ។ យ៉ាងណាក្ដី Balotelli ​បាន​តែត​​នៅ​នាទី​៧៨ ជួយ​ឲ្យ​ Nice ​តាម​ស្មើ​ ២-២ មុន​ពេល​ Wylan Cyprien ​ស៊ុត​ពី​​ចម្ងាយ​ជួយ​ឲ្យ​ Nice ​ឈ្នះ​ ៣-២ នៅ​​ចុង​ម៉ោង​នាទី​ទី​៨៧។

 

Balotelli ​​វ័យ​២៦​ឆ្នាំ​ ​បង្ហាញ​ខ្លួន​ឲ្យ​ Liverpool សរុប​២៨​ប្រកួត ស៊ុត​បាន​តែ​៤​គ្រាប់​ប៉ុណ្ណោះ តាំង​ពី​ផ្ទេរ​ពី​ AC Milan ​ទៅ​ Anfield តម្លៃ​១៦​លាន​ផោន​កាល​ឆ្នាំ​២០១៤។ ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ Jurgen Klopp ​​អតីត​កីឡាករ​រហស្សនាម “Super Mario” រូប​នេះ​ ពុំ​បាន​ជាប់​ក្រុម​ឈុត​ធំ​ឡើយ ហើយ​ហង្ស​ក្រហម​ ក៏​បាន​ឲ្យ​រូប​គេ​ចាក​ចេញ​ទៅ​ Nice ដោយ​គ្មាន​តម្លៃ​ខ្លួន​ (Free Transfer) នៅ​រដូវ​កាល​នេះ៕

 

Balotelli ​​​ស៊ុត​២​គ្រាប់​ ថ្ងៃ​បង្ហាញ​ខ្លួន​ដំបូង​ឲ្យ​ក្រុម​ Nice

 

Balotelli ​​​ស៊ុត​២​គ្រាប់​ ថ្ងៃ​បង្ហាញ​ខ្លួន​ដំបូង​ឲ្យ​ក្រុម​ Nice

 

Balotelli ​​​ស៊ុត​២​គ្រាប់​ ថ្ងៃ​បង្ហាញ​ខ្លួន​ដំបូង​ឲ្យ​ក្រុម​ Nice

 

Balotelli ​​​ស៊ុត​២​គ្រាប់​ ថ្ងៃ​បង្ហាញ​ខ្លួន​ដំបូង​ឲ្យ​ក្រុម​ Nice

 

សូមទស្សនាវីដេអូខាងក្រោម (ចុច Watch on YouTube):

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ DailyMail