ប្តីកំពុងបូមសាំងដាក់ដបទុកលក់ ប្រពន្ធមកដាំស្លរក្បែរ​ ឆាបឆេះអស់ផ្ទះមួយខ្នងទាំងល្ងាច

បន្ទាយមានជ័យ៖ ​ផ្ទះលក់ចាប់ហ៊ួយរបស់ប្រជាពលរដ្ឋមួយគ្រួសារ តាមបណ្តោយផ្លូវជាតិលេខ៥ នៅមុខវត្តផ្សារកណ្តាល ភូមិផ្សារកណ្តាល​ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលបណ្តាលមកពីផ្ទះធុងសាំង​កាលពីម៉ោង១៨និង២០នាទីព្រលប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ។

លោក មាស ម៉េងហួង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាលបានឲ្យដឹងថា ករណីអគ្គីភ័យនេះគឺបណ្តាលមកពី ម្ចាស់ផ្ទះខ្លួន ឯងធ្វើឲ្យឆេះ មុនពេលកើតហេតុស្ត្រីជាប្រពន្ធបានដាំស្លក្នុងផ្ទះលក់ចាប់ហ៊ួយហ្នឹង បន្ទាប់មកស្រាប់តែប្តីបានប្រមូលដបសាំង មកបូម ពូប៊ីដុង ច្រកទុកសម្រាប់លក់ ពេលកំពុងបូមទើបតែបាន៣ដប ស្រាប់តែភ្លើងកន្លែងដាំស្លក្បែរនោះបានឆាបឆេះពេញទំហឹងតែម្តង បណ្តាលឲ្យខូចខាតឥវ៉ាន់គ្រប់ប្រភេទទាំងស្រុង តែសំណាងល្អមិនបណ្តាលឲ្យជនណាម្នាក់រងរបួសឬស្លាប់បាត់បង់ជីវិត។

ម្ចាស់ផ្ទះកើតហេតុមានឈ្មោះ តឿន នាង ភេទ ស្រី អាយុ​ ៣៦ ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខរបរជាអ្នកលក់ចាប់ហ៊ួយ ភេសជ្ជះគ្រប់ប្រភេទ និងលក់សាំង។​ ភ្លាមនោះទាំងអ្នកស្រុក អាជ្ញាធរ កម្លាំងអាវុធហត្ថ​ នគរបាលក្រុងប៉ោយប៉ែត បានជួយពន្លត់ និងបានប្រើសប្រាស់អស់ទឹកមួយរថយន្តទើបភ្លើង រលត់ទៅវិញទាំងស្រុង៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន    សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកបានរលត់ ទៅវិញហើយ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោយម្ចាស់ផ្ទះ និងប្រជាពលរដ្ឋ នៅជិតខាងជួយពន្លត់ទាន់។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុគឺបណ្តាលមកពីឆ្លងភ្លើង នៅពេលម្ចាស់ផ្ទះសាកថ្មទូរស័ព្ទ ហើយដាក់លើពូក។ គ្រោះអគ្គិភ័យមួយ ចំអិតកំពិសនេះ បានបណ្តាលឲ្យខូចខាតពូកដេក និងទ្រព្យសម្បត្តិមួយចំនួនតូច។

រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានទៅជួយអន្តរាគន៍ដែរ ប៉ុន្តែមិនបានបាញ់នោះទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត