ក្រុមហ៊ុន ផារ៉ាម៉ោន អង្គរ ទេសចរណ៍ បានប្រារព្ធពិធីគម្រប់ខួប ១០ឆ្នាំ នៃការកកើតរបស់ខ្លួន

រាជធានីភ្នំពេញ ថ្ងៃទី១០ ខៃកញា ឆ្នាំ២០១៦ ក្រុមហ៊ុន ផារ៉ាម៉ោន អង្គរ ទេសចរណ៍ បានប្រារព្ធពិធីគម្រប់ខួប ១០ឆ្នាំនៃការកកើតរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ាណែត ព្រមទាំងភ្ញៀវកិត្តិយកជាច្រើនទៀតប្រមាណជាង ៥០០នាក់ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

ក្រុមហ៊ុន ផារ៉ាម៉ោន អង្គរ ទេសចរណ៍ បានចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ២០០៦ ដែលស្ថិតនៅទីតាំងផ្ទះមួយល្វែង តាមបណ្តោយវិថីកម្ពុជាក្រោម និងបានបើកដំណើរការដោយការទទួលបានទំនុកចិត្តពីបណ្តាាអតិថិជនក្នុងការបញ្ជាទិញសំបុត្រយន្តហោះ ក៏ដូចជាការរៀបចំដំណើរកម្សាន្តផ្សេងៗទៅកាន់តំបន់នានាទូទាំងពិភពលោក និងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ របស់ព្រះរាជាណាចក្រកម្ពុជា ផងនោះ។ 

ក្រុមហ៊ុនក៏បានចុះឈ្មោះចូលជាសមាជិករបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (THE INTERNATIONAL AIR TRANSPORTATION ASSOCIATION) ដែលបានហៅកាត់ថា IATA គឺក្រុមហ៊ុនដែលអាចធ្វើការបញ្ជាទិញសំបុត្រយន្តហោះដោយផ្ទាល់ពីក្រុមហ៊ុនអាកាសចរធំៗនៅលើពិភពលោក ដោយតំលៃពិសេស។

រហូតមកដល់ពេលនេះក្រុមហ៊ុនបានអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាក្រុមហ៊ុនមួយ ឈានមុខគេក្នុងការក្នុងការបញ្ជាទិញសំបុត្រដោយផ្ទាល់ពីក្រុមហ៊ុនអាកាសចរក្នុងស្រុក ក៏ដូចជាក្រៅស្រុកនានា មិនតែប៉ុណ្ណោះក្រុមហ៊ុន ផារ៉ាម៉ោន អង្គរ ទេសចរណ៍ បានឈ្នោះរង្វាន់ជាអ្នកលក់ដ៏ឆ្នើមរបស់ក្រុមហ៊ុនអាកាសចរនានា មានដូចជា៖ អាកាសចរអង្គរអ៊ែរ អាកាសចរសីលអ៊ែរ អាកាសចរថៃអ៊ែវេ អាកាសចរបាងកកអ៊ែរវេ អាកាសចរដ្រាហ្កនអ៊ែរ អាកាសចរវៀតណាម ក៏ដូចជាអាកាសចរកាតា ផងដែរ។

មិនតែប៉ុណ្ណោះក្រុមហ៊ុន ផារ៉ាម៉ោន អង្គរ ទេសចរណ៍ ក៏មានទទួលរៀបចំដំណើរកម្សាន្តបែបលក្ខណ:គ្រួសារ ក្រុមហ៊ុន ទៅគ្រប់តំបន់នានានៅក្នុងប្រទេស និងនៅលើពិភពលោក។ មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏មានលក់នូវកញ្ចប់ដំណើរកម្សាន្តនៅលើកប៉ាល់ទេសចរណ៍ធំៗ នៅក្នុងតំបន់អាស៊ី និង អឺរ៉ុបផងដែរ។

បច្ចុប្បន្ន ក្រុមហ៊ុន ផារ៉ាម៉ោន អង្គរ ទេសចរណ៍ មានទីតាំងឋិតនៅអគារលេខ 141-143Eo ផ្លូវលេខ 215 សង្កាត់បឹងរាំង ខណ្ឌដូនពេញ និងមានទូរស័ព្ទទំនាក់ទំនងលេខ 023 22 66 67 និងចាប់បើកធ្វើការពីម៉ោង 8:00ព្រឹក ដល់ម៉ោង 5:30នាទីល្ងាច ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍៕

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមមេត្តាចូលទៅកាន់គេហទំព័រ៖ www.paramountangkor.com 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត