Chelsea បានត្រឹមស្មើ Swansea ២-២ ខកខានឡើងឈរលើកំពូលតារាង (មានវីដេអូ)

អង់គ្លេស៖ ការប្រកួតក្របខ័ណ្ឌ English Premier League កាលពីយប់មិញនេះ Chelsea បានត្រឹមស្មើគ្នាជាមួយ Swansea ក្នុងលទ្ធផល ២-២ ធ្វើឲ្យពួកគេខកខានឱកាសឡើងឈរលើកំពូលតារាង។

នៅក្នុងការប្រកួតយប់មិញនេះ Chelsea ដែលជាក្រុមភ្ញៀវ ដឹកនាំដោយគ្រូបង្វឹកលោក Antonio Conte បានមានឱកាសស៊ុតបញ្ចូលទីក្រុមម្ចាស់ផ្ទះមុន ដោយកីឡាករ Diego Costa នៅនាទី១៨ ធ្វើឲ្យលទ្ធផលក្នុងតង់ទី១ រវាងក្រុមទាំងពីរ គឺ Chelsea ជាអ្នកនាំមុខមុន ១-០ ។

ចូលដល់តង់ទី២ លទ្ធផលមានការប្រែប្រួល ក្រុមម្ចាស់ផ្ទះ Swansea បានវាយបកនាំមុខ២គ្រាប់វិញ ដែលគ្រាប់ទីមួយ កើតឡើងដោយសារការស៊ុតបាល់ពិន័យប៉េណាល់ទី ដោយកីឡាករ Sigurdsson នៅនាទី៥៩ ចំនែកឯគ្រាប់ទីពីរ កើតឡើងនៅរយៈពេល៣នាទីបន្ទាប់ ពោលគឺនៅនាទី៦២ កីឡាករ Leroy Fer ជាអ្នកស៊ុតបញ្ចូលទី ជួយឲ្យ Swansea នាំមុខ Chelsea ២-១ ។

ចូលដល់នាទី៨១ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ កីឡាករ Diego Costa ស៊ុតថែមមួយគ្រាប់ទៀត ជួយឲ្យ Chelsea បានតាមយកស្មើវិញ ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត Chelsea ស្មើជាមួយ Swansea ២-២ ។

ដូច្នេះ Chelsea ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ មាន១០ពិន្ទុ នៅក្នុងតារាងចំណាត់ថ្នាក់ ដោយតាមពីក្រោយក្លិប Man City ដែលមិនទានចាញ់សោះ មាន១២ពិន្ទុ ឈរលើកំពូលតារាង។ ចំនែកឯ Swansea វិញ ស្ថិតក្នុងចំណាត់ថ្នាក់លេខ១៣ មានត្រឹមតែ៤ពិន្ទុប៉ុណ្ណោះ ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត