បទដំបូងរបស់ ពេជ្រ សោភា នៅផលិតកម្មហង្សមាស អ្នកណាខ្លះនៅចាំ? (មានវីដេអូ)

«Better Day» គឺជាបទចម្រៀងដំបូងរបស់អ្នកនាង ពេជ្រ សោភា នៅក្នុងទ្រនំហង្សមាស ដែលបានចាប់ដៃគូច្រៀងជាមួយ ឌីជេ ស្ដី ( Sdey ) ហើយបទចម្រៀងមួយបទនេះបានចាប់ផ្ដើមធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាងទទួលបានភាពល្បីល្បាញរហូតដល់សព្វថ្ងៃ ។

បទចម្រៀង «Better Day» នេះទៀតសោត ត្រូវបានទស្សនិកជនជាច្រើនចាប់អារម្មណ៍ និង គាំទ្រជាខ្លាំងក្នុងកំលុងឆ្នាំ ២០០៤ ដោយមានលោក ជុំ ប៊ុនធឿន ជាអ្នកនិពន្ធទំនុកចម្រៀង ។

ក្រោយពីទទួលបានភាពជោគជ័យដ៏ធំធេងតាមរយៈបទចម្រៀងមួយបទនេះរួចមក ពេជ្រ សោភា ត្រូវបានគេចាត់ទុកជាតារាចម្រៀងស្រីជួរមុខម្នាក់ក្នុងផលិតកម្មហង្សមាស ហើយក្រោយមកទៀតក៏មានបទចម្រៀងជាច្រើនបទដែលទទួលបានភាពល្បីល្បាញដូចជាបទ «គ្មានអ្នកយល់ចិត្ត», «Dream about you», «នារីល្ងីល្ងើស្មោះស្នេហ៍», «ឈប់ដេញដោល», «ពុទ្ធោ ! បងក្បត់», «Oh ! No ! », «U better not come home» ជាដើម ៕

ប្រភព៖ pmhotnews

  • បទដំបូងរបស់ ពេជ្រ សោភា នៅផលិតកម្មហង្សមាស អ្នកណាខ្លះនៅចាំ? (មានវីដេអូ)已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:វីដេអូ
Tags: