តារាអ៊ិនស្តាក្រាមម្នាក់នេះ ទោះទម្លាយរូបពិតមិនផាត់មុខ ក៏គេនៅតែគិតថាស្អាតដដែល!

បរទេស៖ មាននារីវ័យក្មេងម្នាក់ ត្រូវបានល្បីល្បាញខ្លាំង ក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម ជាមួយនឹងរូបសម្រស់ស្អាត គួរឲ្យទាក់ទាញ។

សម្រាប់នាងVivian Schilling មិនដែលធ្លាប់គិតឡើយ ថាមានគេស្គាល់នាងច្រើនខ្លាំងបែបនេះ តាមរយៈអ៊ិនស្តាក្រាម រហូតដល់មានសារព័ត៌មានមួយចំនួន បានចុះផ្សាយពីនាងទៀតផង។ ហើយបើគិតមកទល់ពេលនេះ មានអ្នកចុចFollow ក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម ជាង៦៣ម៉ឺននាក់ហើយ។ 

កាលពីថ្មីៗនេះដែរ នាងក៏បានបង្ហាញសម្រស់ ជាមួយនឹងមុខមាត់គ្មានក្រែមម្សៅ ដើម្បីចង់ដឹងពីប្រតិកម្មរបស់អ្នកគាំទ្រ ថាគិតថាយ៉ាងណាចំពោះសម្ផស្សនាង។ 

ក្នុងនោះដែរ អ្នកគាំទ្រជាច្រើននាក់  បានយល់ថា ទោះបីនាងមិនផាត់មុខ ក៏នៅតែស្រស់ស្អាត តាមបែបអ៉ឺរ៉ុប ។ ហើយចំនុចពិសេស ដែលធ្វើឲ្យគេចាប់អារម្មណ៍មកលើនាងជាងនារីផ្សេងៗនោះ គឺ រោមភ្នែកនាងវែងខ្លាំង ចិញ្ចើមក្រាស់ដោយមិនចាំបាច់គូរ និងបបូរមាត់ស៊ិចស៊ីរបស់នាង៕

តោះមើលសម្រស់ តារាអ៊ិនស្តាក្រាមម្នាក់នេះទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកក៏មានតារាស្រីថៃប៉ុន្មានដួងផងដែរ ត្រូវបានល្បីល្បាញ និងស្គាល់គេស្គាល់ច្រើន ក៏ដោយសារតែភាពស៊ិចស៊ីបញ្ចេញដើមទ្រូង។

ក្នុងនាមជាស្រីស្អាត តែងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ជាពិសេសបុរសៗតែម្តង។ ហើយប្រិយមិត្តបានជួបនូវកំពូលស្រីស្អាត និងស៊ិចស៊ី ៥រូប ដែលពួកគេជាតារាល្បី ក្នុងបណ្តាញសង្គម។

គេហទំព័រថៃមួយ បានបង្ហាញនូវសម្រស់ របស់នារីវ័យក្មេង ទាំង៥ដួង ដែលសុទ្ធសឹងជាស្រីស្អាត និងស៊ិចស៊ីខ្លាំង។ ហើយជាពិសេស នារីទាំងអស់នោះ ក៏បានក្លាយជាតារាហ្វេសប៊ុកផងដែរ ដែលមានអ្នកចុច Follow ទៅដល់រាប់ម៉ឺនឯណោះ។

ស្រីស្អាតទាំងនោះ ដែលត្រូវបានគេចាត់ទុកជា តារាហ្វេសប៊ុក មានដូចជា នាង Pockyming នាង Munkaw នាង Arisara Karbdecho ហៅ Alice នាង Nahathaichanok Leedee និងនាង Punyaphat Pongsubជាដើម។

ចំពោះ នាង Pockyming ជានារីម្នាក់ ដែលមានមុខគួរឲ្យស្រឡាញ់ និងស៊ិចស៊ីបានទាញចិត្ត អ្នកគាំទ្រ ឲ្យចុចFollow ទៅដល់ ៣៤ម៉ឺននាក់ឯណោះ។ រីឯ នាង Munkaw ជាតារាហ្វេសប៊ុកមួយរូប ដែលទទួលបាន អ្នកចុច Follow ជាង ៤៧ម៉ឺននាក់។ ដោយសារតែភាពរូបរាងស្រឡូនស្អាត និងស៊ិចស៊ី បង្ហាញដើមទ្រូងរបស់នាង បានធ្វើឲ្យបុរសៗ អត់ទ្រាំសរសើររូបនាងមិនបាន។ ទី៣ គឺនាង Arisara Karbdecho ហៅ Alice ត្រូវបានគេដាក់ងារ ឲ្យនាងថា ជានារីម្នាក់មានមន្តស្នេហ៍ និងស្រស់ស្អាតខ្លាំង។ ចំពោះនាង Alice តែងប្រុងប្រយ័ត្ននឹងការ ទទួលទានអាហារណាស់ ព្រោះរូបនាងខ្លាចធាត់។ ជាពិសេសទៀតនោះ នាងឧស្សាហ៍ហាត់ប្រាណជារឿយៗ ដើម្បីអាចធ្វើឲ្យរាងរបស់នាងស្អាតបាន ហើយក្នុងពេលបច្ចុប្បន្ននាង មានទម្ងន់ត្រឹមតែ៤៧ គីឡូតែប៉ុណ្ណោះ។ នៅក្នុងគណនីហ្វេសប៊ុករបស់នាងមានអ្នកចុច Follow ជាង៥០ម៉ឺននាក់។ ទី៤ នាង Nahathaichanok Leedee ត្រូវបានអ្នកគាំទ្រដាក់ឈ្មោះឲ្យថា ជាស្រីស្អាត មុខដូចតុក្តតាប្រចាំប្រទេសថៃ។ ដោយសារតែភាពស្រស់ស្អាត និងស៊ិចស៊ីរបស់នាងនេះហើយ មានអ្នកចុច Follow ជិត៦០ម៉ឺននាក់ឯណោះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ និងទី៥ នាង Punyaphat Pongsub ទទួលបានអ្នកចុច Follow ទៅដល់៨០ម៉ឺននាក់ នៅក្នុងគណនីហ្វេសប៊ុក ព្រោះតែសម្រស់ស្អាតរបស់នាង។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload