បាញ់រះលើរថយន្តដឹកឈើយាយម៉ាយដែលព្យាយាមបើកកៀររថយន្តសមត្ថកិច្ចធា្លក់ផ្លូវ

បាញ់រះលើរថយន្តដឹកឈើយាយម៉ាយដែលព្យាយាមបើកកៀររថយន្តសមត្ថកិច្ចធា្លក់ផ្លូវ
ខេត្តឧត្ដរមានជ័យ៖ កាលពីវេលាម៉ោង៩យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតលើ កំណាត់ផ្លូវជាតិលេខ១៧១ ត្រង់ចំណុចព្រៃលោកស្ពានអូរអំពិល ក្នុងភូមិថ្មី ឃុំត្រពាំង តាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យសមត្ថកិច្ចបានបង្ខំចិត្តបាញ់រះសំដៅទៅលើ រថយន្តឡិចស៊ីស១គ្រឿង បណ្ដាលឲ្យធ្លាក់ចូលប្រឡាយទឹករងរបួសបុរស២នាក់។

សមត្ថកិច្ចបានលើកឡើងថា អ្នកបើកបររថយន្តដឹកឈើគ្រញូងម៉ាកឡិចស៊ីស ពណ៌ខ្មៅគ្មានស្លាកលេខដែលព្យាយាមបើករថយន្តកៀររថយន្តសមត្ថកិច្ចទម្លាក់ផ្លូវហើយសមត្ថកិច្ចក៏បានបាញ់បំបែកកង់តែម្ដង។ រថយន្តនោះបើកបរដោយឈ្មោះ យឿន យៀត ភេទប្រុស អាយុ២៥ឆ្នាំ ជា ជនជាតិវៀតណាម បានរងរបួសស្មាខាង ឆ្វេង និងឈ្មោះ ជុំ តុលា ភេទប្រុស អាយុ ១៩ឆ្នាំ ជាជនជាតិវៀតណាមដូចគ្នាបាន រងរបួសភ្លៅខាងឆ្វេង បច្ចុប្បន្នអ្នកទាំង២ រស់នៅភូមិអូរចិញ្ចៀន ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយត្រូវបានបក្ខពួកគេដឹកទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
បាញ់រះលើរថយន្តដឹកឈើយាយម៉ាយដែលព្យាយាមបើកកៀររថយន្តសមត្ថកិច្ចធា្លក់ផ្លូវ
ប្រភពបានឲ្យដឹងថា ស្រ្តីជាជនជាតិ វៀតណាមឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយ ម៉ាយ បានមកស្នាក់នៅស្រុកអន្លង់វែង ប្រកបរបរដឹកឈើគ្រញួងនិងមានបក្ខពួក៤ឬ៥នាក់ទៀតតែងតែធ្វើសកម្មភាពដឹក ជញ្ជូនឈើស្ទើររាល់យប់ដោយមិនខ្លាច ញញើតសមត្ថកិច្ចឡើយ មិនតែប៉ុណ្ណោះ បានបង្ក ព្យុះភ្លៀងតាមអំពើចិត្ត ។
ជាក់ស្តែងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦កន្លងមកស្ត្រីឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយម៉ាយ រូបនេះបានបើករថយន្ត ដេញបុករថយន្តអ្នកយកព័ត៌មាន២នាក់ដែល ទី១-ឈ្មោះ ខៀវ សុផានុរស្ស អ្នក យកព័ត៌មានបណ្តាញអប្សរា (ANN) និង ទី២-ឈ្មោះ ប៉ែន នួន ដែលជាអ្នកយកព័ត៌មានឱ្យអង្គភាពចំនួន៣គឺកាសែតនគរវត្ត ទូរទស្សន៍អប្សរា និងទូរទស្សន៍ប៉ុស្តិ៍លេខ៨ បណ្តាលឱ្យខូចរថយន្ត ។

បើទោះបីជាមានហេតុការណ៍យ៉ាងនេះ ក្ដីក៏ស្រ្តីរូបនេះនៅតែរួចផុតពីសំណាញ់ច្បាប់ដដែលមិនមានមន្រ្តីស្ថាប័នណាចាត់ការ បានឡើយដោយគេសង្ស័យមានលោក ឡាយ គឹមឡេង ជាអ្នកកាង និងក្តោបក្ដាប់ប្រមូលទិញឈើគ្រញូងដ៏ធំនៅខេត្តឧត្តរមានជ័យគ្មានកោតញញើតថ្នាក់លើបន្តិចសោះឡើយបើទោះបីជាកន្លងទៅធ្លាប់មានការព្រមានក្ដី ។

ប្រភពព័ត៌មានពីអធិការស្រុកអន្លង់វែងឲ្យដឹងថា បន្ទាប់ពីមានអ្នករាយការណ៍ថា មានរថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ដឹកឈើគ្រញូងចេញពីស្រុកអន្លង់វែងឆ្ពោះទៅក្រុងសំរោងមកលោកក៏បានដាក់កម្លាំង ដើម្បីតាមបង្ក្រាប។ ពេលនោះមានរថយន្ត មួយគ្រឿងទៀតម៉ាកឡិចស៊ីស ពណ៌ខ្មៅ ខាងលើបានបើកមកបិទពីមុខរថយន្ត សមត្ថកិច្ច ខណៈនោះស្រាប់តែស្រ្តីម្នាក់ ឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយម៉ាយបាន បើករថយន្តមកពាំងបន្ថែមទៀតដើម្បីឱ្យ រថយន្តដឹកឈើគ្រញូងបើកចេញទៅ ។
លោកអធិការបន្ថែមទៀតថា ភ្លាមៗ នោះលោកក៏បានបញ្ជាឱ្យតាមចាប់រថយន្តដឹកឈើនោះតែមានរថយន្តម៉ាកឡិចស៊ីសបានកៀររថយន្តសមត្ថកិច្ចបណ្តាលឱ្យធ្លាក់ ផ្លូវជាច្រើនលើកច្រើនសាដូចក្នុងរឿងភាពយន្តទើបលោកសម្រេចចិត្តបាញ់បំបែកកង់ រថយន្តដែលកៀរសមត្ថកិច្ចហើយរថយន្តនោះក៏ធ្លាក់ចូលទៅក្នុងប្រឡាយតែម្តង ។
មន្ត្រីអង្គការសង្គមស៊ីវិលបានលើកឡើងថា ដោយសារតែមានការដឹកជញ្ជូនឈើ គ្រូញូងបែបនេះ ទើបមានប្រជាពលរដ្ឋធ្វើ ចំណាកស្រុកទៅកាប់ឈើគ្រញូងនៅទឹកដីថៃហើយជារឿយៗខាងសមត្ថកិច្ចថៃបាញ់ សម្លាប់ និងបង្កឲ្យរងរបួសជាបន្តបន្ទាប់ ៕ ប៉ែន នួន

ប្រភព៖ Nokorwatnews

  • បាញ់រះលើរថយន្តដឹកឈើយាយម៉ាយដែលព្យាយាមបើកកៀររថយន្តសមត្ថកិច្ចធា្លក់ផ្លូវ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:កំសាន្ត
Tags: