មន្ត្រីគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឆែកឆេររទេះដឹកទំនិញឃើញឈើគ្រញូង១៥ដុំស្មើ៦១៥គីឡូក្រាម

ប៉ោយប៉ែត៖ មន្ត្រីគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានត្រួតពិនិត្យ ឆែកឆេររទេះដឹកជំនិញមួយគ្រឿង រកឃើញឈើគ្រញូងបង្កប់ក្រោមទំនិញដឹកឆ្លងកាត់ពីប្រទេសថៃ១៥ដុំ ។

ករណីនេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅទីលានត្រួតពិនិត្យទំនិញ ក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានបានរាយការណ៍ថា ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចគយបានបញ្ឈប់ និងឆែកឆេររទេះដឹកទំនិញមួយគ្រឿង រកឃើញឈើគ្រញូង១៥ដុំ ស្មើ៦១៥គីឡូក្រាម បង្កប់ក្រោមទំនិញ ហើយជាឈើដែលគេសង្ស័យថា នាំពីប្រទេសថៃ ។

គេបានរាយការណ៍ថា ម្ចាស់រទេះឈ្មោះ ឆ្លូញ ភេទប្រុស ហើយគេនៅមិនទាន់ដឹងព័ត៌មានលម្អិតក្រៅពីនេះនៅឡើយទេ ដោយសមត្ថកិច្ចបាននិងកំពុងធ្វើការ និងឈានដល់ចាប់ម្ចាស់ឈើពិតប្រាកដ ។

បច្ចុប្បន្ន ឈើទាំងនេះត្រូវយកទៅរក្សាទុកនៅទីស្នាក់ការគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីធ្វើកំណត់ហេតុបន្តនីតិវិធី ៕ វណ្ណា

មន្ត្រីគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឆែកឆេររទេះដឹកទំនិញឃើញឈើគ្រញូង១៥ដុំស្មើ៦១៥គីឡូក្រាម

មន្ត្រីគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឆែកឆេររទេះដឹកទំនិញឃើញឈើគ្រញូង១៥ដុំស្មើ៦១៥គីឡូក្រាម មន្ត្រីគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឆែកឆេររទេះដឹកទំនិញឃើញឈើគ្រញូង១៥ដុំស្មើ៦១៥គីឡូក្រាម មន្ត្រីគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឆែកឆេររទេះដឹកទំនិញឃើញឈើគ្រញូង១៥ដុំស្មើ៦១៥គីឡូក្រាម មន្ត្រីគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឆែកឆេររទេះដឹកទំនិញឃើញឈើគ្រញូង១៥ដុំស្មើ៦១៥គីឡូក្រាម

ប្រភព៖ Nokorwatnews

  • មន្ត្រីគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឆែកឆេររទេះដឹកទំនិញឃើញឈើគ្រញូង១៥ដុំស្មើ៦១៥គីឡូក្រាម已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:កំសាន្ត
Tags: