ឪពុកមានជំងឺ ឲ្យកូនទៅឃ្វាលក្របី ដូចទៅឲ្យក្របីវ័ធ

ខេត្តស្វាយរៀង ៖ ក្មេងស្រីម្នាក់ បានរងរបួសហូរឈាមពេញផ្ទៃមុខ និងទ្រូង ស្រែកហៅអ្នកភូមិទាំងក្ដីឈឺចុកចាប់ ជួយរូបខ្លួន ខណៈត្រូវសត្វក្របីឡើងករវ័ធមួយស្នែងពេញទំហឹង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្នុងភូមិសង្គម ឃុំគគីសោមស្រុកស្វាយទាប ។

យោងតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ មានឈ្មោះ ខឹង លីដា អាយុ១០ឆ្នាំ មានទីលំនៅ ក្នុងភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប ខណៈរបួសចំផ្ទៃមុខ បបូរមាត់ និងឆ្អឹងជំនី ទ្រូង ត្រូវបានប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរអាណិតអាសូរនាំគ្នាជួយដឹកមកកាន់មន្ទីរពេទ្យខេត្ត ប៉ុន្តែដោយស្ថានភាពធ្ងន់ ក៏ត្រូវបានបញ្ជូនមនកាន់រាជធានីភ្នំពេញ ។

តាមអ្នកភូមិបានប្រាប់ថា រាល់ៗដង ឪពុកក្មេងស្រីជាឃ្វាលក្របី ប៉ុន្តែថ្ងៃកើតហេតុ គាត់មានជំងឺសំរាកនៅផ្ទះ ហើយក៏ស្រែកហៅកូនស្រី២នាក់ ជួយដឹកត្រឡប់មកផ្ទះ ស្រាប់តែមានគ្រោះថ្នាក់បែបនេះតែម្ដង ៕ យឹម សុថាន
ឪពុកមានជំងឺ ឲ្យកូនទៅឃ្វាលក្របី ដូចទៅឲ្យក្របីវ័ធ

ឪពុកមានជំងឺ ឲ្យកូនទៅឃ្វាលក្របី ដូចទៅឲ្យក្របីវ័ធ

ឪពុកមានជំងឺ ឲ្យកូនទៅឃ្វាលក្របី ដូចទៅឲ្យក្របីវ័ធ

ប្រភព៖ Nokorwatnews

  • ឪពុកមានជំងឺ ឲ្យកូនទៅឃ្វាលក្របី ដូចទៅឲ្យក្របីវ័ធ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:កំសាន្ត
Tags: