ខូចចិត្តប្រពន្ធយកប្តីថ្មី ផឹកស្រារហូតដល់ថ្ងៃស្លាប់ ហើយគ្មានអ្នកធ្វើបុណ្យទៀត

ខេត្តកំពង់ស្ពឺ ៖ បុរសចំណាស់ម្នាក់ តូចចិត្តប្រពន្ឋយកប្តីថ្មី គិតតែផឹកស្រា រហូតស្រវឹងដាច់បាយដេកស្លាប់ ត្រូវអ្នកភូមិប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១៧និង០០ នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិទី២ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយក្រោយពេល សមត្ថកិច្ច ពិនិត្យរួចហើយ សពជនរងគ្រោះ ត្រូវបានបូជា ក្នុងវត្តចំបក់ ហៅត្រែងត្រយឹង ដោយសារតែគ្មានក្រុមគ្រួសារ យកទៅធ្វើបុណ្យ។

សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ ធឿន ភេទប្រុស អាយុ ៤៦ឆ្នាំ មានស្រុកកំណើត នៅខេត្តតាកែវ បានមកធ្វើកម្មករ បាញ់ថ្នាំស្វាយ នៅក្នុងភូមិទី ២ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៤ឆ្នាំ មកហើយ ដោយគាត់នាំទាំងប្រពន្ឋ មកជាមួយ តែមិនស្គាល់ឈ្មោះ។ ក្រោយមក មិនដឹងពីមូលហេតុអ្វីនោះទេ ទើបប្រពន្ឋរបស់គាត់ ដាច់ចិត្តលែងលះគ្នា ហើយទៅយកប្តីថ្មី ទុកឲ្យជនរងគ្រោះ នៅពោះម៉ាយតែលតោល ធ្វើឲ្យគាត់ខូចចិត្ត ផឹកស្រារហូតដល់ស្លាប់៕
ខូចចិត្តប្រពន្ធយកប្តីថ្មី ផឹកស្រារហូតដល់ថ្ងៃស្លាប់ ហើយគ្មានអ្នកធ្វើបុណ្យទៀត

ខូចចិត្តប្រពន្ធយកប្តីថ្មី ផឹកស្រារហូតដល់ថ្ងៃស្លាប់ ហើយគ្មានអ្នកធ្វើបុណ្យទៀត

ប្រភព៖ watphnom

  • ខូចចិត្តប្រពន្ធយកប្តីថ្មី ផឹកស្រារហូតដល់ថ្ងៃស្លាប់ ហើយគ្មានអ្នកធ្វើបុណ្យទៀត已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:កំសាន្ត
Tags: