ថ្ងៃ​នេះ​១៥​ឆ្នាំ​មុន មនុស្ស​ជាង​៣០០០​នាក់ ស្លាប់​ក្នុង​ពេល​តែ​មួយ​ពព្រិច​ភ្នែក

សូមទស្សនាវីដេអូខាងក្រោម ដើម្បីរំលឹកពីព្រឹត្តិការណ៍បើកយន្តហោះបុកអគារភ្លោះ៖

ពិភពលោកប្រហែលជាភ្លេចហើយនូវព្រឹត្តិការណ៍ដែលបានកើតឡើងនាថ្ងៃទី១១ ខែកញ្ញានេះ កាលពី១៥ឆ្នាំមុន ប៉ុន្តែព្រឹត្តិការណ៍នេះនឹងនៅតែដក់ជាប់ក្នុងអារម្មណ៍របស់ជនជាតិអាមេរិកទាំងអស់ ព្រោះថា កាលពី១៥ឆ្នាំមុនក្នុងថ្ងៃនេះ សោកនាដកម្មដ៏ធំមួយបានកើតឡើង ដែលធ្វើឲ្យមានមនុស្សស្លាប់ជិត៣០០០នាក់ក្នុងមួយពព្រិចភ្នែក ។

កាលពីថ្ងៃអង្គា ទី១១ ខែកញ្ញា ឆ្នាំ២០០១ ព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានទាញចំណាប់អារម្មណ៍ពិភពលោកទាំងមូល នោះគឺការបើកយន្តហោះបុកកម្ទេចអគារភ្លោះពាណិជ្ជកម្មពិភពលោកទាំង២នាកណ្ដាលទីក្រុង New York ដែលបានសម្លាប់មនុស្សអស់២៩៩៦នាក់ ក្នុងនោះរាប់បញ្ចូលទាំងក្រុមអ្នកប្លន់យន្តហោះ១៩នាក់ផងដែរ ។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះបានកើតឡើងនាវេលាម៉ោង៨:៤៦ព្រឹក ម៉ោងនៅសហរដ្ឋអាមេរិក ហើយក្នុងរយៈពេលត្រឹមតែ១ម៉ោង ៤២នាទីប៉ុណ្ណោះ អគារកម្ពស់១១០ជាន់ទាំង២ត្រូវរលំរាបដល់ដី ហើយប៉ះពាល់ដល់អគារផ្សេងៗដែលនៅជុំវិញនោះទៀតផង ។

គួរបញ្ជាក់ផងដែរថា ក្រោយហេតុការណ៍នេះកើតឡើង ក្រុមឧទ្ទាមអាល់កៃដា ដែលដឹកនាំដោយលោក Osama bin Laden បានចេញមុខប្រកាសជាផ្លូវការថា ពួកគេជាអ្នកនៅពីក្រោយខ្នងនៃហេតុការណ៍នេះ ៕
ថ្ងៃ​នេះ​១៥​ឆ្នាំ​មុន មនុស្ស​ជាង​៣០០០​នាក់ ស្លាប់​ក្នុង​ពេល​តែ​មួយ​ពព្រិច​ភ្នែក

ថ្ងៃ​នេះ​១៥​ឆ្នាំ​មុន មនុស្ស​ជាង​៣០០០​នាក់ ស្លាប់​ក្នុង​ពេល​តែ​មួយ​ពព្រិច​ភ្នែក

ថ្ងៃ​នេះ​១៥​ឆ្នាំ​មុន មនុស្ស​ជាង​៣០០០​នាក់ ស្លាប់​ក្នុង​ពេល​តែ​មួយ​ពព្រិច​ភ្នែក

ថ្ងៃ​នេះ​១៥​ឆ្នាំ​មុន មនុស្ស​ជាង​៣០០០​នាក់ ស្លាប់​ក្នុង​ពេល​តែ​មួយ​ពព្រិច​ភ្នែក

ប្រភព៖ kqube

  • ថ្ងៃ​នេះ​១៥​ឆ្នាំ​មុន មនុស្ស​ជាង​៣០០០​នាក់ ស្លាប់​ក្នុង​ពេល​តែ​មួយ​ពព្រិច​ភ្នែក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:កំសាន្ត
Tags: