ទឹកភ្នែកព្រាត់ប្រាស់ ម្តាយយំឱបកូន ក្រោយគេលួចយកទៅបម្រើផ្លូវភេទ ៣ ឆ្នាំ

ម្តាយហូរទឹកភ្នែក ម្រាមដៃទាំងទ្វេឱបដងខ្លួនកូនប្រុសយ៉ាណែន ក្នុងក្តីអាណិត និង អាឡោះអាល័យ ក្រោយជនពាលម្នាក់ យកហ្គេមទៅល្បួងលួងលោមក្មេងប្រុសយកទៅចិញ្ចឹម ទុកបម្រើផ្លូវភេទ អស់រយៈពេល ៣ ឆ្នាំ ដែលមុននេះសមត្ថកិច្ចបានប្រកាសរកក្មេងប្រុស ដែលបានបាត់ខ្លួន ក្នុងពេលដើរទៅរៀនក្នុងខេត្តសមុទ្រប្រាកាន ប្រទេសថៃ តាំងពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៣ មក ។

ទឹកភ្នែកព្រាត់ប្រាស់ ម្តាយយំឱបកូន ក្រោយគេលួចយកទៅបម្រើផ្លូវភេទ ៣ ឆ្នាំ

ហេតុការណ៍បែបនេះ ភាគច្រើនយើងធ្លាប់ជួបប្រទះទៅលើការបាត់ក្មេងស្រី ដែលមានអាយុពី ៦-១៥ ឆ្នាំ ក្នុងបទល្មើសជួញដូរផ្លូវភេទ ។ មិនថានៅប្រទេសគេ ឬ ប្រទេសយើងទេ នេះជាមេរៀនមួយដែលមាតាបិតាត្រូវប្រុងប្រយ័ត្ន គួរតាមដានកូនពេលទៅរៀន និង ចេញពីរៀន គ្រប់ពេល ។

បុរសជនល្មើសឈ្មោះ វិស្ណុ ស្រុីវ៉ន អាយុ ៤២ ឆ្នាំ អ្នកស្រុកលបបុរី បានលួចចាប់ក្មេងប្រុសអាយុ ១១ ឆ្នាំ ដោយប្រើអន្ទាក់ឱ្យលេងហ្គេមទូរស័ព្ទ ។ ដំបូងគេឱ្យដំណឹងថា ក្មេងប្រុសនេះចូលចិត្តគេចទៅលេងហ្គេមនៅកន្លែងមួយ ទើបក្រុមមូលនិធិកញ្ចក់ចាត់ការតាមទៅរក ។ រហូតដល់ខែសីហា ឆ្នាំ ២០១៦ នេះ ទើបបានដំណឹងពីអ្នកភូមិ ។

ទឹកភ្នែកព្រាត់ប្រាស់ ម្តាយយំឱបកូន ក្រោយគេលួចយកទៅបម្រើផ្លូវភេទ ៣ ឆ្នាំ

ជនល្មើសបានសារភាពថា ខ្លួនបានលួចនាំក្មេងប្រុសកាលពីខែធ្នូ ឆ្នាំ ២០១៣ ដើម្បីយកមកប្រពឹ្រត្តអនាចារ តែមុននឹងរំលោភ ត្រូវវាយដំជាមុនសិន ។ ប៉ូលិសបានបង្ហាញកូននៅចំពោះមុខម្តាយ តើម្តាយឯណាមិនយំ មិនឱបកូន ក្តុកក្តួល ក្រោយព្រាត់និរាសឃ្លាតពីម្តាយ និង គ្រួសារ អស់រយៈពេល ៣ ឆ្នាំ… ។ កូនប្រុសបានឱបម្តាយវិញ និង ក្រាបសំពះម្តាយ និង ជីដូន ដោយដឹងពីកំហុសរបស់ខ្លួនក្នុងការងប់នឹងលេងហ្គេម ។ ម្តាយរបស់ក្មេងប្រុសពោលទាំងទឹកភ្នែកថា «ខ្ញុំមានអារម្មណ៍រំភើបណាស់ ព្រោះ ៣ ឆ្នាំហើយខ្ញុំមានទុក្ខឥតល្ហែ ថ្ងៃនេះដូចបានកើតម្តងទៀត» ៕ ពិស្សុត (កាពូក)
ទឹកភ្នែកព្រាត់ប្រាស់ ម្តាយយំឱបកូន ក្រោយគេលួចយកទៅបម្រើផ្លូវភេទ ៣ ឆ្នាំ

ទឹកភ្នែកព្រាត់ប្រាស់ ម្តាយយំឱបកូន ក្រោយគេលួចយកទៅបម្រើផ្លូវភេទ ៣ ឆ្នាំ

ទឹកភ្នែកព្រាត់ប្រាស់ ម្តាយយំឱបកូន ក្រោយគេលួចយកទៅបម្រើផ្លូវភេទ ៣ ឆ្នាំ

ប្រភព៖ matenak

  • ទឹកភ្នែកព្រាត់ប្រាស់ ម្តាយយំឱបកូន ក្រោយគេលួចយកទៅបម្រើផ្លូវភេទ ៣ ឆ្នាំ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:កំសាន្ត
Tags: