អីក៏សាហាវម្លេះ ឃុំមនុស្សស្រីក្នុងមឈូសទុកធ្វើទារុណកម្មអស់ ៧ ឆ្នាំ

ចាតត់ទុកជាអំពើមួយដ៏សែនឃោរឃៅព្រៃផ្សៃបំផុត ដែលក្លាយជារឿងល្បីកក្រើកពេញសហរដ្ឋអាមេរិក ដែលនារីម្នាក់ឈ្មោះ ខលលីន ស្តេន អាយុ ២០ ឆ្នាំ ត្រូវប្តីប្រពន្ធមួយគូ ជនជាតិអាមេរិកលួចនាំទៅឃុំទុក នៅក្នុងមឈូស និង ធ្វើទារុណកម្មរហូតដល់ ៧ ឆ្នាំ ។

វេបសាយមីរ័របានលើកយករឿងរ៉ាវរន្ធត់ ធ្វើបាបមនុស្ស ដូចឋាននរកលើដី ទៅលើរូបនាង ខលលីន ស្តេន ដែលចាប់ផ្តើមឡើងតាំងពីឆ្នាំ ១៩៧៧ ដែលពេលនោអនាង ខលលីន អាយុ ២០ ឆ្នាំ បានសុំជិះរថយន្តរបស់ប្តីប្រពន្ធ ខាមេរ៉ុន និង ចានិស ហកកឺរ ដោយមិននឹកមិនដល់ថា ការសម្រេចចិត្តសុំជិះនេះ វាខុសធំបំផុតក្នុងជីវិតរបស់នាង ។

អីក៏សាហាវម្លេះ ឃុំមនុស្សស្រីក្នុងមឈូសទុកធ្វើទារុណកម្មអស់ ៧ ឆ្នាំ

ខលលីន បាននិយាយថា នៅគ្រាដំបូង នាងគិតថាប្តីប្រពន្ធនេះគួរជាទីទុកចិត្ត ព្រោះពួកគេធ្វើដំណើរមកជាមួយទារកម្នាក់នៅក្នុងឡាន ប៉ុន្តែក្រោយមកមួយម៉ោង ខាមេរ៉ុន ដែលជាអ្នកបើករថយន្តក៏នាំ នាងទៅទីកន្លែងមួយ យកកាំបិទភ្ជុង បិទមាត់ ចងដៃ ចងជើងរបស់នាង នាំមកផ្ទះរបស់ពួកគេ ដែលស្ថិតនៅក្នុងតំបន់រេដផ្លាប់ រដ្ឋខាលីហ្វ័រនៀ សហរដ្ឋអាមេរិក ។

ខលលីន គិតថា ច្បាស់ជាគេសម្លាប់ភ្លាមៗ ប៉ុន្តែមិនមែនដូចគិតឯណា ពួកគេបានយកនាងទៅឃុំទុក ក្នុងមឈូស តែអាចបិទបើកបាននៅពេលមានធ្វើទារុណកម្មផ្សេងៗ និង រំលោភ រហូតធ្វើទុក្ខបុកម្នេញ អស់រយៈពេល ៧ ឆ្នាំ ។

អីក៏សាហាវម្លេះ ឃុំមនុស្សស្រីក្នុងមឈូសទុកធ្វើទារុណកម្មអស់ ៧ ឆ្នាំ

ពេលវេលាបានកន្លងទៅ ខលលីន បានគេចខ្លួនពីនរកអវចីក្នុងផ្ទះគ្រួសារប្តីប្រពន្ធនេះក្នុងខែសីហា ឆ្នាំ ១៩៨៤ រួចបានប្តឹងប៉ូលិស និង តុលាការ ។ តុលាការបានកាត់ទោស ចានីស ស្ថិតការគ្រប់គ្រងរបស់តុលាការពីបទសហការប្រព្រឹត្តអំពើឃោរឃៅរបស់ ខាមេរ៉ុន ជាប្តី ដែលសម្រេចឱ្យជាប់គុក ១០៤ ឆ្នាំ ។

រហូតមកដល់ឥឡូវនេះ រឿងរ៉ាវបានឆ្លងកាត់រាប់សិបឆ្នាំមកហើយ ខលលីន មានសេរីភាព និង សេចក្តីសុខ ដូចមានជីវិតកើតម្តងទៀត ហើយរឿងរ៉ាវនេះបានបង្កើតជាខ្សែភាពយន្តមួយឈ្មោះ «Girl in the Box» ដែលនឹងដាក់បញ្ចាំងក្នុងសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខនេះ ៕ ប្រែសម្រួលដោយ សូរ្យសែង (កាពូក)
អីក៏សាហាវម្លេះ ឃុំមនុស្សស្រីក្នុងមឈូសទុកធ្វើទារុណកម្មអស់ ៧ ឆ្នាំ

អីក៏សាហាវម្លេះ ឃុំមនុស្សស្រីក្នុងមឈូសទុកធ្វើទារុណកម្មអស់ ៧ ឆ្នាំ

អីក៏សាហាវម្លេះ ឃុំមនុស្សស្រីក្នុងមឈូសទុកធ្វើទារុណកម្មអស់ ៧ ឆ្នាំ

រូបភាពពី៖ chaabani mohamed fakhreddine
ប្រភព៖ matenak

  • អីក៏សាហាវម្លេះ ឃុំមនុស្សស្រីក្នុងមឈូសទុកធ្វើទារុណកម្មអស់ ៧ ឆ្នាំ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:កំសាន្ត
Tags: