​ស្រវឹង​មួយ​ភាំង​​​ច្រឡំ​ដើរ​ចូល​ចម្ការ​មីន​ជាន់​​ផ្ទុះ​ដាច់​ជើង​និងដៃ

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង១ រំលងអធ្រាត ឈានចូល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ មានករណីមនុស្សដើរជាន់ មីនបណ្ដាលអោយផ្ទុះ រងរបួសធ្ងន់ម្នាក់ នៅ ចំណុចជិតបង្គោលឡាក់លេខ ៦៨ រវាងព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ នេះបើយោងតាមការចុះផ្សាយរបស់ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ជនរងគ្រោះឈ្មោះ នង ភារម្យ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើចម្ការ រស់នៅភូមិឃុំកើតហេតុខាងលើ ហេតុការណ៍នេះ កើតឡើងដោយសារជនរងគ្រោះស្រវឹងខ្លាំងរួចដើរចូលទៅក្នុងចម្ការ ប៉ុន្តែវង្វេងផ្លូវចូលទៅក្នុងចម្ការមីនទើបបណ្ដាលឲ្យ គ្រោះថ្នាក់រងរបួសធ្ងន់ (ដាច់ជើងនិងដៃ) លុះរហូតដល់ម៉ោង ៤ទាបភ្លឺ ទើបកម្លាំងបុស្តិ៍ប្រទះឃើញរួចក៏បញ្ជូនទៅកាន់ មន្ទីរពេទ្យ ៕
​ស្រវឹង​មួយ​ភាំង​​​ច្រឡំ​ដើរ​ចូល​ចម្ការ​មីន​ជាន់​​ផ្ទុះ​ដាច់​ជើង​និងដៃ

ប្រភព៖ kqube

  • ​ស្រវឹង​មួយ​ភាំង​​​ច្រឡំ​ដើរ​ចូល​ចម្ការ​មីន​ជាន់​​ផ្ទុះ​ដាច់​ជើង​និងដៃ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:កំសាន្ត
Tags: