កូរ៉េ​ខាង​ជើង​ប្រឈម​នឹង​​ទឹក​ជំនន់ ប្រជាជន ៦០​នាក់​ស្លាប់

កូរ៉េ​ខាង​ជើង​ប្រឈម​នឹង​​ទឹក​ជំនន់ ប្រជាជន ៦០​នាក់​ស្លាប់
ទឹកជំនន់នៅកូរ៉េខាងជើង(រូបភាពពីទីភ្នាក់ងារសារព័ត៌មានAFP)

កូរ៉េខាងជើង កំពុងប្រឈមមុខនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដោយបានផ្ដាច់ជីវិតមនុស្ស ៦០នាក់ និងបង្ខំឲ្យមនុស្សជាង ៤ម៉ឺន ៤ពាន់នាក់ គ្មានផ្ទះសម្បែង។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់ព័ត៌មានពីទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានផ្សាយថា ទឹកជំនន់ បានបំផ្លិចបំផ្លាញផ្ទះសម្បែងរាប់ម៉ឺនខ្នង នៅភាគឦសាននៃប្រទេសឯកោមួយនេះ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងអាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

ថ្មីៗនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ទៅលើប្រទេសក្រីក្រមួយនេះ បន្ទាប់ពីរដ្ឋឯកោមួយនេះ បានសាកល្បងគ្រាប់បែកនុយក្លេអ៊ែលើកទី ៥ របស់ខ្លួនកាលពីថ្ងៃសុក្រកន្លងមកនេះ៕

ប្រភព៖ VOD

  • កូរ៉េ​ខាង​ជើង​ប្រឈម​នឹង​​ទឹក​ជំនន់ ប្រជាជន ៦០​នាក់​ស្លាប់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:កំសាន្ត
Tags: