រថយន្តស្លាកលេខ ភ្នំពេញ 2AE-2951 បើកបុកម៉ូតូ ស្លាប់មនុស្ស៣នាក់ ហើយអ្នកបើកបររត់គេចខ្លួនបាត់

ខេត្តកំពត៖ រថយន្តម៉ាកតូយ៉ូតាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AE-2951 បានបើកបងបង្កគ្រោះថ្នាក់បុកម៉ូតូមួយគ្រឿងបណ្តាលឲ្យស្លាប់មនុស្ស៣នាក់ ក្នុងនោះ ទារិកាអាយុ១ខួបម្នាក់ផងដែរ ហើយអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣១ ភូមិដើមពោធិ៍ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ។

រថយន្តស្លាកលេខ ភ្នំពេញ 2AE-2951 បើកបុកម៉ូតូ ស្លាប់មនុស្ស៣នាក់ ហើយអ្នកបើកបររត់គេចខ្លួនបាត់

សេចក្តីរាយការណ៍នៅមិនទាន់ទទួលបានអត្តសញ្ញាណជនរងគ្រោះជិះម៉ូតូទាំង៣នាក់ ដែលសុទ្ធតែស្រីៗនោះនៅឡើយទេ ។ ប្រភពបន្តថា រថយន្តបង្កបើកបរក្នុងទិសដៅ ពីជើងទៅត្បូង បញ្ជ្រាសទិសគ្នា លុះមកដល់កន្លែងកើតហេតុ ក៏បានបុកម៉ូតូចំពេញទំហុឹង អូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់២នាក់នៅនឹងកន្លែង និងរបួសធ្ងន់ម្នាក់ តែស្លាប់ក្រោយបញ្ជូនទៅពេទ្យ ។ ម៉ូតូខាងជនរងគ្រោះ ម៉ាកសង់ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1A-4710 ។ប្រភពបន្តថា អ្នកបើកបររថយន្តក្រោយហេតុការណ៍ បានចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ ។ កម្លាំងនគរបាល មូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ដឹកជនរងគ្រោះមកមន្ទីរពេទ្យបង្អែកខេត្តកំពត ព្រមទាំងវាស់វែង ធ្វើកោសល្យវិច័យផងដែរ  ៕

រថយន្តស្លាកលេខ ភ្នំពេញ 2AE-2951 បើកបុកម៉ូតូ ស្លាប់មនុស្ស៣នាក់ ហើយអ្នកបើកបររត់គេចខ្លួនបាត់ រថយន្តស្លាកលេខ ភ្នំពេញ 2AE-2951 បើកបុកម៉ូតូ ស្លាប់មនុស្ស៣នាក់ ហើយអ្នកបើកបររត់គេចខ្លួនបាត់

ប្រភព ៖ nokorwatnews

  • រថយន្តស្លាកលេខ ភ្នំពេញ 2AE-2951 បើកបុកម៉ូតូ ស្លាប់មនុស្ស៣នាក់ ហើយអ្នកបើកបររត់គេចខ្លួនបាត់已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:កំសាន្ត
Tags: