Costa រកបាន២គ្រាប់ ដើម្បីសង្គ្រោះ Chelsea នៅលើទឹកដី Swansea (មានវិដេអូ)

ខ្សែប្រយុទ្ធ Diego Costa បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់តាមស្មើនៅនាទី ទី៨១ផងដែរ ខណៈដែលលោក Antonio Conte នៅតែរក្សាការមិនស្គាល់ចាញ់របស់លោកក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Chelsea ក្រោយពីក្រុមរបស់លោកបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅលើទឹកដីក្រុម Swansea កាលពីថ្ងៃអាទិត្យ។

fn-2016-09-12-08-07-17-0

Costa បានគ្រាប់បាល់តាមស្មើ ដោយការស៊ុតបាល់បកក្រោយបញ្ចូលទីយ៉ាងល្អ ក្រោយពីការស៊ុតរបស់ខ្សែការពារ Branislav Ivanovic បានធ្វើឲ្យបាល់ឆ្លាតរត់ចំពីមុខរបស់គេ។

គ្រាប់បាល់នេះ ដែលជាការគ្រាប់បាល់ទី៤បស់ Costa ក្នុងការប្រកួតមកទល់ពេលនេះ បានការពារមិនឲ្យលោក Conte រងបរាជ័យជ័យជាលើកទី១របស់លោកក្នុងក្របខ័ណ្ឌកីឡាបាល់ទាត់អង់គ្លេស ក្រោយពីគ្រាប់បាល់បញ្ចូលទី២គ្រាប់ដ៏ចម្រូងចម្រាស់របស់ក្រុម Swansea ក្នុងចន្លោះពេល៣នាទីក្នុងតង់ទី២ បានលុបចោលគ្រាប់បាល់បើកឆាករបស់ Costa។

លោក Conte បានប្រាប់ទូរទស្សន៍ Sky Sport ថា៖ «វាពិតជាលំបាកណាស់ក្នុងការលើកមកនិយាយអំពីការប្រកួតនេះ ពីព្រោះយើងបានបាត់បង់ពីរពិន្ទុ។ វាពិតជារឿងដ៏គួរឲ្យសោកស្តាយណាស់ ពីព្រោះនៅពេលដែលយើងយើងមានឱកាសក្នុងការបញ្ចប់ការប្រកួតនេះ យើងត្រូវតែបញ្ចប់»។

ស្របពេលជាមួយគ្នានេះ លោក Francesco Guidolin អ្នកចាត់ការទូទៅរបស់ក្លិប Swansea បានប្រាប់ថា៖ «វាជាលទ្ធផលដ៏ល្អមួយនៅពេលដែលប្រកួតជាមួយនឹងក្រុមខ្លាំងដូចជា Chelsea»៕

សូមទស្សនាវិដេអូ Chelsea FC vs Swansea City

ប្រភពព័ត៌មាន៖ Channel News Asia

The post Costa រកបាន២គ្រាប់ ដើម្បីសង្គ្រោះ Chelsea នៅលើទឹកដី Swansea (មានវិដេអូ) appeared first on CamboSport.