តារា​ចម្រៀង​ប្រុស​​ ៨ ​រូប​មាន​សមត្ថភាព​និពន្ធ​ចម្រៀង​ខ្លួន​ឯង

តារា​ចម្រៀង​កម្ពុជា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​រីក​លូត​លាស់​ឥត​ឈប់​ជាពិសេស​ពួក​គេ​ក៏​បាន​ពង្រឹង​​សមត្ថភាព​ផ្សេង​គ្នា​រៀង​ៗ​ខ្លួន​មិន​ថា​ការ​បង្ហាញ​​ក្បាច់​រាំ​ និពន្ធ​បទ​ភ្លេង​ឬ​ទំនុក​ច្រៀង​នោះ​ទេ ក្នុង​នោះ គេ​​ឃើញ​មាន​តារា​ចម្រៀង​ប្រុស​៨​រូប​ដែល​មាន​សមត្ថភាព​ និពន្ធ​បទ​ចម្រៀង​ច្រៀង​ខ្លួន​ឯង​ផង។

 

តារា​ចម្រៀង​ប្រុស​​ ៨ ​រូប​មាន​សមត្ថភាព​និពន្ធ​ចម្រៀង​ខ្លួន​ឯង

 

ទៅ​ស្គាល់​តារា​ចម្រៀង​ប្រុស​ក្រោម​ផលិតកម្ម ៨ ​រូប​មាន​សមត្ថភាព​និពន្ធ​ទំនុក​ច្រៀង​​ខ្លួន​ឯង៖

 

១. ណាំ ប៊ុណ្ណារ័ត្ន តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម M លោក​មិន​ត្រឹម​តែ​ជា​តារា​ចម្រៀង​នោះ​ទេ​ តែ​លោក​ក៏​ជា​អ្នក​និពន្ធ​បទ​ភ្លេង​ និង​ទំនុក​ច្រៀង​ផង​ដែរ។

 

តារា​ចម្រៀង​ប្រុស​​ ៨ ​រូប​មាន​សមត្ថភាព​និពន្ធ​ចម្រៀង​ខ្លួន​ឯង

 

២. STEP តារា​ចម្រៀង​​ក្រោម​ផលិតកម្ម​ហង្សមាស​ តារា​វ័យ​២២​ឆ្នាំ​រូប​នេះ​ មិន​ត្រឹម​តែ​មាន​សមត្ថភាព​ច្រៀង​នោះ​ទេ​ តែ​លោក​ក៏​អាច​​និពន្ធ​បទ​ភ្លេង​​ និង​ទំនុក​ច្រៀង​ផង​ដែរ ស្នាដៃ​របស់​លោក​មាន​ដូច​ជា​បទ “បើ​មិន​ស្រលាញ់​ម្ដេច​ផ្ដល់​ក្ដី​សង្ឃឹម” និង “​Friend Zone” ជាដើម។

 

តារា​ចម្រៀង​ប្រុស​​ ៨ ​រូប​មាន​សមត្ថភាព​និពន្ធ​ចម្រៀង​ខ្លួន​ឯង

 

៣. G-Devith ម្ចាស់​បទ​ “រាំ​ញី​កែង​ជើង” ក៏​ជា​តារា​របស់​ផលិតកម្ម​ហង្សមាស​ដូចគ្នា​ ក្រៅ​ពី​ច្រៀង​ លោក​​ក៏​អាច​និពន្ធ​បទ​ភ្លេង ​និង​ទំនុក​ច្រៀង​បាន​ដូច​គ្នា​ ជាពិសេស​ចម្រៀង​របស់​លោក​ គឺ​មាន​លក្ខណៈ​ប្លែក​ពី​តារា​ផ្សេង​ៗ​របស់​កម្ពុជា​ផង​ដែរ។

 

តារា​ចម្រៀង​ប្រុស​​ ៨ ​រូប​មាន​សមត្ថភាព​និពន្ធ​ចម្រៀង​ខ្លួន​ឯង

 

៤. ណុប បាយ៉ារិទ្ធ​ តារា​ចម្រៀង​ចាស់​វស្សា​របស់​ផលិត​កម្ម​​ហង្សមាស​រូប​នេះ ​ក៏​មាន​សមត្ថភាព​អាច​និពន្ធ​ទំនុក​ច្រៀង​ផង​ដែរ​ ដែល​ស្នា​ដៃ​មាន​ដូចជា “Massage បង​ធ្វើ​ឲ្យ​អូន​ឈ្លោះ​គ្នា” ដែល​ច្រៀង​ដោយ​តារា​រួម​ផលិតកម្ម​គឺ ហ្សូណូ។

 

តារា​ចម្រៀង​ប្រុស​​ ៨ ​រូប​មាន​សមត្ថភាព​និពន្ធ​ចម្រៀង​ខ្លួន​ឯង

 

៥. ម៉ានិត តារា​ចម្រៀង​ក្រោម​ផលិតកម្ម ភ្លេង​រីខត រូប​នេះ ​ក៏​​អាច​និពន្ធ​​ទំនុក​ច្រៀង​និង​​បទ​ភ្លេង​បានដូច​គ្នា​​ដែរ ដែល​ស្នាដៃ​លោក មាន​ដូច​ជា​បទ “ចាប​ក្រដាស” “មាន​នាង​ក៏​ធុញ​គ្មាន​នាង​ក៏​ធុញ​” ជាដើម។

 

តារា​ចម្រៀង​ប្រុស​​ ៨ ​រូប​មាន​សមត្ថភាព​និពន្ធ​ចម្រៀង​ខ្លួន​ឯង

 

៦. សីហា៖ តារា​ចម្រៀង​​ផលិតកម្ម M រូប​នេះ​​ក៏​មាន​សមត្ថភាព​​​និពន្ធ​ចម្រៀង ​និង​និពន្ធ​បទ​ភ្លេង​ដូច​គ្នា​ដោយ​ស្នា​ដៃ​លេច​ធ្លោ​មាន​ដូច​ជា​បទ “ស្ដេច​កូរ​” និង “បាន​ត្រឹម​ Crush”​ ជា​ដើម។

 

តារា​ចម្រៀង​ប្រុស​​ ៨ ​រូប​មាន​សមត្ថភាព​និពន្ធ​ចម្រៀង​ខ្លួន​ឯង

 

៧. អ៊ីណូ៖ តារា​ចម្រៀង​របស់​ផលិតកម្ម សាន់ដេ រូប​នេះ ក៏​អាច​សរសេរ​ចម្រៀង​ខ្លួន​ឯង​ដែរ​​​ដូចជា​បទ​”មាន​សិទ្ធ​អី​ដើរ​ចេញ​ពី​បង” ជាដើម។

 

តារា​ចម្រៀង​ប្រុស​​ ៨ ​រូប​មាន​សមត្ថភាព​និពន្ធ​ចម្រៀង​ខ្លួន​ឯង

 

៨. សួន ពិសិដ្ធ តារា​ចម្រៀង​ផលិតកម្ម ហង្សមាស ជា​អ្នកនិពន្ធ​បទ​ភ្លេង​ និង​ទំនុក​ច្រៀង​របស់​ផលិតកម្ម​នេះ​តែ​ម្ដង។

 

តារា​ចម្រៀង​ប្រុស​​ ៨ ​រូប​មាន​សមត្ថភាព​និពន្ធ​ចម្រៀង​ខ្លួន​ឯង

 

ចុះ​ប្រិយមិត្ត​មាន​ដឹង​តារា​ចម្រៀង​ប្រុស​ក្រោម​ផលិតកម្ម​រូប​ណា​ទៀត​ទេ​ដែល​អាច​និពន្ធ​ចម្រៀង​ខ្លួន​ឯង​បាន​សូម​ចែក​រំលែក​ជាមួយ Sabay ទាំង​អស់​គ្នា៕

 

អត្ថបទ៖ SAMEDY​​​​​​​​​​​​​​​​​