នំពុម្ព​នៅតែ​ពេញនិយម តែ​មិនសូវមាន​អ្នកលក់​ និពន្ធដោយ : ថ្មីៗ       September-12-2016, 10:08 am         114

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132នំពុម្ព​នៅតែ​ពេញនិយម តែ​មិនសូវមាន​អ្នកលក់​​នំពុម្ព​ខ្មែរ ជា​អាហារសម្រន់​ដ៏​ពេញនិយម​មួយ​ប្រភេទ​របស់​ខ្មែរ​តាំងពី​យូរលង់​មកហើយ​។ ផ្ទុយស្រឡះ​ពី​អតីតកាល ដែល​នំពុម្ព​មាន​លក់​នៅ​គ្រប់​ទីកន្លែង ជាពិសេស​នៅ​តំបន់​ជនបទ ហើយ​ពលរដ្ឋ​ខ្មែរ​ក៏​និយម​ធ្វើ​នំពុម្ព​នេះ បរិភោគ​ដោយ​ខ្លួនឯង​ទៀត​នោះ បច្ចុប្បន្ន​គេ​មិនសូវ​ឃើញ​វត្តមាន​នំពុម្ព​នោះឡើយ​។​

ទន្ទឹមនឹង​មិនសូវមាន​អ្នកលក់ ព្រមទាំង​ការបារម្ភ​ថា កូន​ខ្មែរ​ជំនាន់​ក្រោយ នឹងមិន​ស្គាល់​នំពុម្ព ក្រុមគ្រួសារ​របស់ កញ្ញា ចាន់ ធា បាន​ចាប់​របរ​លក់​នំពុម្ព​នេះ ជិត​មួយឆ្នាំ​ហើយ នៅ​ផ្សារ​បឹងត្របែក​កណ្តាល​ក្រុងភ្នំពេញ​។ ក្រៅពី​ប្រាក់ចំណូល​ផ្គត់ផ្គង់​ជីវភាព ក្រុមគ្រួសារ​អ្នកស្រុក​ស្អាង ខេត្តកណ្តាល​រូបនេះ កំពុង​រួមចំណែក​ថែ​វត្តមាន​នំពុម្ព ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​ភ្លក្ស​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​របស់​វា​។ 

​សូម​អញ្ជើញ​ទស្សនា​វីដេអូ​«​ថ្មីៗ​៣​នាទី​» ពី​សារព័ត៌មាន​ថ្មីៗ​ដូចខាងក្រោម​៖