អ្នកប្រើប្រាស់ Note7 អាចអញ្ជើញមកចុះឈ្មោះប្តូរយក Note7 មួយគ្រឿងថ្មីនៅថ្ងៃ ១២ កញ្ញានេះ!

កាលពីអត្ថបទមុន ខេមបូធ្លាប់បានចុះផ្សាយ រួចមកហើយពី បញ្ហាដែលបានកើត មានឡើងនៅលើ Galaxy Note 7 ដែលវាពាក់ព័ន្ធ ទៅនឹងបញ្ហាថ្ម ទើបធ្វើអោយក្រុមហ៊ុន សម្រេចចិត្តផ្អាកលក់ Galaxy Note 7 ជាបណ្ដោះអាសន្នសិន ដើម្បីធ្វើការត្រួតពិនិត្យ ឡើងវិញមុននឹង ចាប់ផ្ដើមដាក់លក់សាជាថ្មី។

ចំពោះបញ្ហាដែលកើតមានឡើងនេះ គឺមានតែនៅលើ Note 7 តែចំនួន 35 គ្រឿងប៉ុណ្ណោះ ហើយក៏មិនមានប៉ះពាល់ ឬគ្រោះថ្នាក់ដល់ អ្នកប្រើប្រាស់នៅ ឡើយទេ ប៉ុន្ដែដើម្បីជា សុវត្ថិភាពអតិថិជន និងការទទួលខុសត្រូវ Samsung ស្ម័គ្រចិត្តធ្វើ ការផ្លាស់ប្ដូរ Note 7 ថ្មីមួយគ្រឿងជូន ដល់អ្នកដែល បានជាវ Note 7 យកទៅប្រើប្រាស់ដំបូង ដោយមិនមាន បង់ប្រាក់បន្ថែមអ្វីឡើយ។

ចំពោះប្រិយមិត្តដែលបានទិញ Note 7 យកទៅប្រើប្រាស់ ហើយចង់ធ្វើការយក Note 7 ថ្មី អាចអញ្ជើញទៅចុះ ឈ្មោះបានចាប់ពីថ្ងៃទី 12 កញ្ញាខាងមុខនេះ រហូតដល់ថ្ងៃទី 24 កញ្ញា ហើយអ្នកទាំងអស់ គ្នាអាចមក ទទួលយក Galaxy Note 7 ថ្មី ពីកន្លែងដែលអ្នក ចុះឈ្មោះបាន ចាប់ពីថ្ងៃទី 05 តុលាដល់ថ្ងៃទី 12 តុលាឆ្នាំ 2016។ ចំពោះទីកន្លែងចុះឈ្មោះ និងពត៌មានលម្អិត អ្នកអាចទំនាក់ទំនង ទៅកាន់លេខ 023 99 32 32 ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 8 ព្រឹកដល់ 6 ល្ងាច។

ប្រភព៖ cambo-report

 


អ្នកប្រើប្រាស់ Note7 អាចអញ្ជើញមកចុះឈ្មោះប្តូរយក Note7 មួយគ្រឿងថ្មីនៅថ្ងៃ ១២ កញ្ញានេះ!

ពិតជាអសច្ចារ្យ ! Facebook ឥលូវអាច Video Call ផងនិងលេងសារផងក្នុងពេលតែមួយបានទៀត

អ្នកប្រើប្រាស់ Note7 អាចអញ្ជើញមកចុះឈ្មោះប្តូរយក Note7 មួយគ្រឿងថ្មីនៅថ្ងៃ ១២ កញ្ញានេះ!

គណៈកម្មការសហភាពអឺរ៉ុបបញ្ជាឲ្យក្រុមហ៊ុន Apple បង់ប្រាក់ពន្ធដារ ២០ ពាន់លានដុល្លារ