ក្រោយ​ឈ្នះ​លីគ ​ក្រុម​បឹង​កេត ​មាន​ពាន​អន្តរជាតិ ​៣​ក្នុង​ដៃ​សម្រាប់​ប្រកួត​ទៀត

ក្រោយ​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​នេះ ​ក្រុម​បឹង​កេត​អង្គរ​នឹង​មាន​ការ​ប្រកួត​ពាន​រង្វាន់​៣​ទៀត​គឺ Toyota Mekong Cup , ពាន​ BTV CUP 2016 ​នៅ​វៀតណាម ​និង​ជម្រុះ​ AFC Cup ។

 

ក្រោយ​ឈ្នះ​លីគ ​ក្រុម​បឹង​កេត ​មាន​ពាន​អន្តរជាតិ ​៣​ក្នុង​ដៃ​សម្រាប់​ប្រកួត​ទៀត

 

ក្នុង​រដូវ​កាល​ ២០១៦ ​នេះ ​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ​ពិត​ជា​ស្វិតស្វាញ​មែនទែន ​ដោយ​ក្រុម​បឹង​កេត​អង្គរ​ឈ្នះ​ជើង​ឯក​នេះ លើស​ពិន្ទុ​ក្រុម​ក្រសួង​ការពារ​ជាតិ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ។ បើ​តាម​លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​បឹង​កេត​អង្គរ​បាន​បង្ហាញ​ថា ​ក្រុម​របស់​លោក​មាន​ពាន​៣​ក្នុង​ដៃ​រួច​ទៅ​ហើយ ដើម្បី​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ។ ដោយ​ពាន​ទី​១ ​គឺ​ BTV CUP 2016 នៅ​ខេត្ត Binh Duong ​ប្រទេស​វៀតណាម​នៅ​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ ខណៈ​ដែល​ពាន​ទី​២ គឺ Toyota Mekong Cup ​ដែល​កាល​ពី​ឆ្នាំ​មុន​ពួកគេ​ក៏​បាន​ចូល​រួម ហើយ​ឆ្នាំ​នេះ​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​២០១៦​នេះ។ ចំណែក​ឯ​ពាន​រង្វាន់​អន្តរជាតិ​ទី​៣ គឺ​ការ​ប្រកួត​ជម្រុះ AFC Cup ​ដែល​មាន​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​ចូល​រួម។

 

ក្រោយ​ឈ្នះ​លីគ ​ក្រុម​បឹង​កេត ​មាន​ពាន​អន្តរជាតិ ​៣​ក្នុង​ដៃ​សម្រាប់​ប្រកួត​ទៀត

 

បន្ថែម​ពី​លើ​នេះ​ដែរ លោក ប្រាក់ សុវណ្ណារ៉ា ​បន្ថែម​ទៀត​ថា​ក្រុម​បឹង​កេត​អាច​នឹង​មាន​ឱកាស​ចូល​រួម​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​ជា​ច្រើន​ទៀត​នៅ​ពេល​ខាង​មុខ ដូច្នេះ​ហើយ​គ្រួសារ​បឹង​កេត​អង្គរ​ទាំង​អស់​ត្រូវ​រួម​កម្លាំង​គ្នា​បន្ត​ទៀតដើម្បី​ទទួល​បាន​ជោគជ័យ​៕

 

អត្ថបទ៖ មុន្នី រម្យ