អនិច្ចារ! ម៉ែ-ឪប្រើថ្នាំញៀនលើសកម្រិត កូនប្រុសអង្គុយមើលឡង់ៗ

​​អាមេរិក ​៖ រូបភាព​ដែល​ត្រូវ​បាន​ប៉ូ​លិស​​រដ្ឋ​អូ​ហា​យ៉ូ​ សហរដ្ឋអាមេរិក​​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​​បង្ហាញ​ពី​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់ ​ដែល​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ហើយស្ថិត​ក្នុងរថយន្ត​ដោយ​សន្លប់​បាត់ស្មារតី​ ក្រោយ​ពី​បាន​ប្រើប្រាស់​សារធាតុ​ញៀន​ហេ​រ៉ូ​អ៊ី​ន​​លើស​កម្រិត ​។

តែ​​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់នោះ គឺនៅ​ក្នុង​​រថយន្ត​​ឃើញ​មាន​ក្មេង​ប្រុស​​អាយុ​៤​ឆ្នាំ​ម្នាក់​ ដែល​ជា​កូន​អង្គុយ​នៅ​កៅអី​​ខាង​ក្រោយ មើល​​ឪពុក​ម្តាយ​ខ្លួន​​សន្លប់ ​។

​រថយន្តរបស់​ប្តី​-ប្រពន្ធ​ខាងលើ​ ​បានធ្វើ​​ឱ្យ​អ្នក​ដំណើរ​លើ​ផ្លូវ​ក្នុង​ស្មារតី​មិន​ប្រក្រតី ហើយ​ក៏​​​មាន​បុក​ជាមួយ​ឡាន​ដឹក​សិស្សសាលា​ ។ ទាំង​ពីរ​អ្នក​ប្តី​ប្រពន្ធ​ ត្រូវ​បាន​យក​ទៅ​ពិនិត្យ​មើល​សារជាតិ​ញៀន​ក្នុង​ខ្លួន បន្ទាប់​មក​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ។

អត្រា​ការ​ប្រើប្រាស់​សារធាតុ​ហេ​រ៉ូ​អ៊ី​ន​នៅ​ក្នុង​រដ្ឋ​អូ​ហា​យ៉ូ មានការ​កើនឡើង​ គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​ក្នុង​ប៉ុន្មាន​ខែ​មកនេះ​ ។ មិន​ត្រឹមតែ​នៅ​អូ​ហា​យ៉ូ​នោះ​​ទេ នៅ​ទីក្រុង​លី​វើ​ភូ​ល​ខាងកើត ​ក៏​មានការ​កើនឡើង​បែប​នេះ​ដែរ ​។ ដោយសារ​តែ​បែប​នេះ ​ហើយ ទើប
​​ប៉ូ​លិស បាន​ចេញ​លិខិត​ភ្ជាប់​ជាមួយ​រូបថត​ករណី​ប្តី​ប្រពន្ធ​ខាងលើ​ទៅ​កាន់​មហាជនឱ្យ​ដឹង​ពី​ផល​អាក្រក់​របស់​ហេ​រ៉ូ​អ៊ី​ន​ ។