​គ្រូ​ U19 កម្ពុជា​​​បង្ហើប​របៀប​លេង​ប៉ះ​អូស្ត្រាលី​ល្ងាច​​នេះ

​​លោក Kazunori Ohara ​គ្រូ​បង្វឹក​​​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​​ក្រោម​អាយុ​១៩​ឆ្នាំ បង្ហើប​ពី​របៀប​លេង​​​ប៉ះ​អូស្ត្រាលី​វេលា​ម៉ោង​៧:០០​នាទី​​ល្ងាច​នេះ​នៅ​ទឹក​ដី​វៀតណាម​ ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់ AFF U-19 Championship 2016 ​ដែល​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ BTV ។

 

​គ្រូ​ U19 កម្ពុជា​​​បង្ហើប​របៀប​លេង​ប៉ះ​អូស្ត្រាលី​ល្ងាច​​នេះ​​លោក Kazunori Ohara

 

​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​​​ក្រោម​អាយុ ១៩​ឆ្នាំ​បាន​ចេញ​ដំណើរ​ទៅ​ទៅ​ទឹក​ដី​វៀតណាម​កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ​២០១៦ ដើម្បី​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ខាង​លើ។

 

​មុន​ពេល​ចេញ​ដំណើរ​​គ្រូ​បង្វឹក​ជន​ជាតិ​ជប៉ុន​​​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​លេង​ជា​មួយ​អូស្ត្រាលី​ចាំ​បាច់​ត្រូវ​លេង​បាល់​ខ្លី​​​លឿន ជា​ពិសេស​​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​​​ក្នុង​ការ​រត់​, រត់​ឲ្យ​បាន​លឿន និង​រត់​ឲ្យ​បាន​ច្រើន​ជាង​អូស្ត្រាលី។ ក្រៅ​ពី​កម្លាំង​ក្រុម​កម្ពុជា​ត្រូវ​​មាន​បច្ចេកទេស​​លេង​ស៊ីចង្វាក់​គ្នា​ឲ្យ​បាន​ល្អ និង​ព្យាយាម​លេង​​ការ​ពារ​ ដើម្បី​វាយ​បក​ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

 

​​​​ចំពោះ​ការ​រំពឹង​ទុក​គ្រូ​បង្វឹក​រូប​នេះ​​បង្ហើប​ថា ​​លោក​បាន​រៀប​​ចំ​ប្រព័ន្ធ​ការពារ និង​ប្រយុទ្ធ​ជា​មួយ​អូស្ត្រាលី​បាន​រួចរាល់​ទាំង​ស្រុង ហើយ​លោក​សង្ឃឹម​ថា​ទម្រង់​​ក៏​ដូច​​ជា​ការ​រៀប​ចំ​របស់​លោក​ នឹង​អាច​បង្ហាញ​បាន​ល្អ​​ក្នុង​ទីលាន​​ល្ងាច​នេះ។ ​​​លោក​​គិត​ថា​ប្រសិន​បើ​កម្ពុជា​ចង់​ឆ្លង​ឲ្យ​ផុត​​ទៅ​វគ្គ​បន្ទាប់ ​កីឡាករ​គ្រប់​រូប​ត្រូវ​តែ​ធ្វើ​ឲ្យ​​បាន​ល្អ​បំផុត ពី​ព្រោះ​​ពូល​របស់​កម្ពុជា​សម្បូរ​ទៅ​ដោយ​ក្រុម​ខ្លាំង​ជា​ច្រើន។

 

​​ពាន​រង្វាន់ AFF U-19 Championship 2016 នៅ​ប្រទេស​វៀតណាម​ចាប់​ពី​ថ្ងៃ​​​ទី​១១​ដល់​២៤ ​ខែ​កញ្ញា ​ឆ្នាំ​២០១៦។ ​កម្ពុជា​ស្ថិត​ក្នុង​ពូល B ​ជាមួយ​ក្រុម​ខ្លាំង​ៗដូចជា​ ថៃ ឡាវ មីយ៉ាន់ម៉ា អូស្ដ្រាលី និង​ឥណ្ឌូណេស៊ី​ជា​ដើម៕

 

​គ្រូ​ U19 កម្ពុជា​​​បង្ហើប​របៀប​លេង​ប៉ះ​អូស្ត្រាលី​ល្ងាច​​នេះU-19 កម្ពុជា

 

កម្មវិធី​ប្រកួត​របស់ U-19 កម្ពុជា

​គ្រូ​ U19 កម្ពុជា​​​បង្ហើប​របៀប​លេង​ប៉ះ​អូស្ត្រាលី​ល្ងាច​​នេះ

 

​គ្រូ​ U19 កម្ពុជា​​​បង្ហើប​របៀប​លេង​ប៉ះ​អូស្ត្រាលី​ល្ងាច​​នេះU-19 អូស្រា្តលី (រូប​ថត៖ Super Skor)

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​