លង់ទឹកទៀតហើយ! បុរសប្រមឹកម្នាក់ លង់ទឹកស្លាប់នៅទំនប់ដំណាក់ក្រាញ់ ស្រុកក្រគរ

(ពោធិ៍សាត់)៖ បុរសម្នាក់បានស្លាប់ដោយសារលង់ទឹក ក្រោយពីបានផឹកស្រាស្រវឹង ហើយចុះលេងទឹកទំនប់ដំណាក់ក្រាញ់ បង្កឲ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនាព្រឹកនេះថា បុរសដែលលង់ទឹកទំបន់ដំណាក់ ក្រាញ់ស្លាប់នោះ មានឈ្មោះ សុខ ស៊ីយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ 

លោកអធិការបានបន្តថា នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះបានផឹកស្រាស្រវឹង រួចចុះលេងទឹកដោយហែលទៅលេង នៅកោះ កណ្ដាលទំនប់ដំណាក់ក្រាញ់ ប្រហែល២០០ម៉ែត្រពីច្រាំង ដោយស្ថិតក្នុងស្ថានភាពស្រវឹងផងនោះ ជនរងគ្រោះប្រហែល ងើបមិនរួច ក៏ឈ្លក់ទឹកស្លាប់តែម្តង។

ក្រោយស្រង់សាកសព មកធ្វើកោសលវិច័យ ឃើញថាជងគ្រោះពិតជាស្លាប់ដោយលង់ទឹកខ្លួនឯង មិនមែនជាករណីឃាតកម្មឡើយ ហើយសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រូសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុនមាត់ស្ទឹងសង្កែ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្មេងទាំង២នាក់ដែលស្លាប់នោះមាន ទី១.ឈ្មោះ វ៉ាន់ ហៃ ភេទប្រុស អាយុ១០ឆ្នាំ និងទី២.ឈ្មោះ វឿត ណារី ភេទស្រី អាយុ១៣ឆ្នាំ រីឯក្មេងស្រីម្នាក់ និងក្មេងប្រុសម្នាក់ទៀត ដែលជួយសង្គ្រោះ ទាន់ពេលនោះមាន ទី១.ឈ្មោះ ងួន សេរីសម្បត្តិ ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងទី២.ឈ្មោះ ចាន់វឌ្ឍនា ភេទស្រី អាយុ១១ឆ្នាំ រស់នោភូមិរតនៈ សង្កាត់តរនៈ ក្រុងបាត់ដំបង ពួកគេទាំង២នាក់ជាសិស្ស បានធ្វើសង្គ្រោះនៅមន្ទីរពេទ្យ។

សេចក្ដីរាយការណ៍ បានបញ្ជាក់ថា មុនពេលកើតហេតុ គេបានឃើញក្មេងប្រុស ស្រីទាំង៤នាក់នោះ លេងសំរូតលើដីរអិលមាត់ស្ទឹង ស្រាប់តែជ្រុលធ្លាក់ចូលកន្លែងទឹកជ្រៅ បណ្ដាលឲ្យលង់ទឹកជាបន្តបន្ទាប់ ពេលពួកគេព្យាយាមចុះជួយគ្នា។ គ្រាហ៍នោះប្រជាពលរដ្ឋឃើញទាន់ ក៏ជួយចាប់ទាញសង្គ្រោះ បានក្មេងស្រីម្នាក់ និងក្មេង ប្រុសម្នាក់។ រីឯក្មេងស្រីម្នាក់ និងក្មេងប្រុសម្នាក់ទៀតរកមិនឃើញទេ ភ្លាមៗនោះ លុះជិត១ម៉ោងក្រោយទើបគេប្រទះឃើញ ដោយសារពលរដ្ឋ និងសមត្ថកិច្ចយកសំណាញ់អូសក្នុងទឹកស្ទឹង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លង់ទឹកទៀតហើយ! បុរសប្រមឹកម្នាក់ លង់ទឹកស្លាប់នៅទំនប់ដំណាក់ក្រាញ់ ស្រុកក្រគរ

លង់ទឹកទៀតហើយ! បុរសប្រមឹកម្នាក់ លង់ទឹកស្លាប់នៅទំនប់ដំណាក់ក្រាញ់ ស្រុកក្រគរ

លង់ទឹកទៀតហើយ! បុរសប្រមឹកម្នាក់ លង់ទឹកស្លាប់នៅទំនប់ដំណាក់ក្រាញ់ ស្រុកក្រគរ

លង់ទឹកទៀតហើយ! បុរសប្រមឹកម្នាក់ លង់ទឹកស្លាប់នៅទំនប់ដំណាក់ក្រាញ់ ស្រុកក្រគរ