គួរឲ្យសោកស្តាយ! ដំរីពីរក្បាល ឥណ្ឌាចាត់ទុកប្រៀបដូចជាព្រះ ត្រូវខ្សែភ្លើងឆក់ងាប់ យ៉ាងអាណោចអាធ័ម

ឥណ្ឌា៖ ដំរីគឺជាសត្វមួយប្រភេទ ដែលប្រជាជនឥណ្ឌាស្រលាញ់ យកចិត្តទុកដាក់ថែរក្សា ថែមទាំងធ្វើការគោរពប្រតិបត្តិ និងចាត់ទុកប្រៀបបីដូចជា ព្រះអាទិទេពដ៏វិសិដ្ឋរបស់ពួកគេទៀតផង។

ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ វាពិតជារឿងដ៏សោកសង្រេងមួយ​ ដែលសត្វដំរី២ក្បាល (ម្តាយនិងកូន) ត្រូវខ្សែភ្លើងឆក់ងាប់យ៉ាងអាណោចអាធ័ម ជាហេតុធ្វើឲ្យអ្នកស្រុកជាច្រើន នាំគ្នាកើតទុក្ខក្រៀមក្រំយ៉ាងខ្លាំង។

នេះបើយោងតាមប្រភពសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា សោកនាដកម្មនៃការស្លាប់ដំរីទាំងពីរក្បាលនេះ មានទីតាំងស្ថិតនៅសួនឧទ្យាន Kiranchandra Tea ជិតទីក្រុង Siliguli នៃប្រទេសឥណ្ឌា។ មូលហេតុដោយសារតែដំរីជាកូន បានដើរទាក់ជាមួយនឹងខ្សែភ្លើងអគ្គីសនី ខណៈដំរីជាម្តាយ ឃើញដូច្នោះចូលទៅជួយ ក៏ស្រាប់តែបណ្តាលឲ្យឆក់ស្លាប់ទាំងពីរក្បាលនៅនឹងកន្លែងតែម្តង។

រូបភាពជាច្រើនសន្លឹក ដែលត្រូវបានគេចុះទៅថតនៅកន្លែងកើតហេតុ បង្ហាញពីទិដ្ឋភាពអ្នកស្រុករស់នៅក្នុងតំបន់ បាននាំគ្នាចោមរោមមើលដោយក្តីសោកសៅ  ហើយពួកគេបានធ្វើការគោរពបូជា លក្ខណៈបណ្តោះអាសន្ន ដោយការយកផ្កាភ្ញី មកដាក់លើក្បាលរបស់ដំរី  និងមានការអុជធូប សំពះបួងសួងផងដែរ។

គួរឲ្យដឹងដែរថា ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នគេមិនទាន់ដឹងប្រាដកទេថា ពេលនេះសាកសពដំរីទាំងពីរក្បាលនេះ ត្រូវបានទៅកប់ដើម្បីបញ្ចុះ ឬយ៉ាងណាទៅវិញ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកមួយវិញទៀត ។ រូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីទិដ្ឋភាព សត្វដំរីចេះអង្គុយបត់ជើងដាក់បាត្រ ថ្វាយបង្គំទៅដល់ព្រះសង្ឃ ក្នុងទីព្រៃមួយកន្លែងនៅប្រទេសថៃ កំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង រីកសុះសាយជាសាធារណៈ លើបណ្តាញផ្សព្វផ្សាយសង្គម នាដើមសប្តាហ៍នេះ ខណៈមានក៏មហាជនជាច្រើន បានលើកឡើងចោទសួរថា តើវាជាការពិតឬ? ខណៈអ្នកខ្លះទៀត លើកឡើងថា វាគ្រាន់តែកាត់តមួយតែប៉ុណ្ណោះ ឬយ៉ាងណាទៅវិញ។

ទោះបីជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែមានភាពចម្រូងចម្រាស់ច្រើន ក៏មានអ្នកជឿ និងអ្នកមិនជឿស្របពេលជាមួយគ្នាផងដែរ។ ក្នុងនោះព្រះសង្ឃដែលនៅក្នុងរូបថតផ្ទាល់តែម្តង ព្រះនាម Phra Kru Samharn គង់នៅវត្ត Pa Ajiang ក្នុងខេត្តសូរិន្ទ បានចេញមុខអះអាង ដោយមានសង្ឃដីការប្រាប់អ្នកយកព័ត៌មានថា នេះមិនមែនជារូបថតកាត់ត ឬច្នៃប្រឌិត (Photoshop) អ្វីទេ ពោលវាជារូបភាពពិតៗ ដែលសត្វដំរីទាំងអស់នោះ បានប្រតិបត្តិក្រាបលុតជង្គង់ ដាក់អាហារ (ចង្ហាន់) ក្នុងបាត្ររបស់ព្រះតេជគុណយ៉ាងពិតប្រាដកមែន។

ព្រះតេជគុណ Phra Kru Samkarn បានសង្ឃដីការឲ្យដឹងទៀតថា ដំរីទាំងបួនក្បាលនៅក្នុងរូបភាពដែលថតបាន ទី១មានឈ្មោះ Mongkhol (អាយុ៩ឆ្នាំ) ទី២ឈ្មោះ Yodrak (អាយុ១៥ឆ្នាំ) ទី៣ឈ្មោះ Kamlai និងកូនរបស់វា ដែលមិនស្គាល់ឈ្មោះ និងអាយុ ហើយពួកវាពិតជាអាចអង្គុយ និងថ្វាយបង្គំគោរព ព្រះតេជគុណបានយ៉ាងពិតប្រាដកមែន។

លើសពីនេះទៅទៀតនោះ សូម្បីតែអ្នកថតរូបនេះផ្ទាល់ ក៏បាននិយាយប្រាប់ព្រះតេជគុណណថា ពិតជាគួរឲ្យភ្ញាក់ផ្អើល និងសឹងតែមិនគួរឲ្យជឿ ដែលដំរីមានសមត្ថភាពនិងទេពកោសល្យ យ៉ាងល្អដូច្នេះសោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត