រដ្ឋាភិបាល​បដិសេធ​ការអធិប្បាយ​របស់​សហប្រជាជាតិ​អំពី​របាយការណ៍​សិទ្ធិ​មនុស្ស

តំណាងរបស់រដ្ឋាភិបាលប្រចាំអង្គការសហប្រជាជាតិបានរិះគន់សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ ដែលសំដែងកង្វល់អំពី “ស្ថានការណ៍មានការបំភិតបំភ័យកាន់តែខ្លាំង” ក្នុងប្រទេសកម្ពុជា។ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសកម្ពុជានៅក្រុងហ្សឺណែវបានរិះគន់ការចេញរបាយការណ៍នៅថ្ងៃអង្គារដោយលោកស្រី រ៉ាវីណា ស៊ែមដាសានី (Ravina Shamdasani) អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដែលបានជំរុញឲ្យរដ្ឋាភិបាលគាំទ្រសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិជួបជុំគ្នាដោយសន្តិវិធី។ សេចក្តីថ្លែងការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា “យើងខ្វល់ខ្វាយយ៉ាងខ្លាំងអំពីស្ថានការណ៍មានការបំភិតបំភ័យកាន់តែខ្លាំងលើអ្នកនយោបាយប្រឆាំង អ្នកគាំទ្ររបស់បក្សប្រឆាំង សង្គមស៊ីវិល និងការធ្វើបាតុកម្មដោយសន្តិវិធីក្នុងប្រទេសកម្ពុជា”។ សេចក្តីថ្លែងការណ៍បាននិយាយថា “ពីរបីថ្ងៃកន្លងទៅនេះ ការបង្ហាញកម្លាំងដ៏ច្រើនបានធ្វើឡើងដោយកម្លាំងប្រដាប់អាវុធនៅទីស្នាក់ការកណ្តាលរបស់គណបក្សប្រឆាំង។ ការបង្ហាញនេះ ដែលរួមមានការបង្កើនវោហារពីសំណាក់ក្រុមមន្ត្រីកងទ័ពជាន់ខ្ពស់ ដែលបានប្តេជ្ញាការពារគណបក្សកាន់អំណាចប្រឆាំងនឹងគណបក្សប្រឆាំងនោះ គឺគួរឲ្យបារម្ភយ៉ាងខ្លាំង”។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក៏បានអធិប្បាយចំពោះការប្រព្រឹត្តលើលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ដែលត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ខែកាលពីថ្ងៃសុក្រ ព្រោះបដិសេធមិនចូលខ្លួនទាក់ទិននឹងករណីមួយផ្សេងទៀត។ “មូលដ្ឋានភ័ស្តុតាងខ្សោយនៃបទចោទ និងភាពខ្វះខាតខាងនីតិវិធី ធ្វើឲ្យមានកង្វល់ជាខ្លាំងអំពីភាពត្រឹមត្រូវនៃដំណើរការរឿងក្តីនេះ”។ ជាការឆ្លើយតប ស្ថានបេសកកម្មអចិន្ត្រៃយ៍បានជំទាស់នឹងការអធិប្បាយនោះ ថាមិនសមរម្យ និងក្រៅអង្គសេចក្តីនៃច្បាប់របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ ស្ថានបេសកកម្មអចិន្ត្រៃយ៍បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រថា “ខ្លឹមសារនៃបញ្ហាដែលលើកឡើងគឺមានចរិតក្នុងប្រទេសតែប៉ុណ្ណោះ ហើយក្នុងនាមជារដ្ឋអធិបតេយ្យដែលមានភារកិច្ចរបស់ខ្លួនត្រូវឆ្លើយតបនឹងពលរដ្ឋក្នុងប្រទេសរបស់ខ្លួននោះ កម្ពុជាមិនអាចទទួលយកការបង្ខូចកិត្តិយសបែបនេះលើរដ្ឋាភិបាលស្របច្បាប់ ឬក៏មិនទទួលយកការបង្គាប់តាមការវិនិច្ឆ័យណាមួយពីអង្គភាពបរទេស ចំពោះតុលាការរបស់យើងនិងដំណើរការនៃកិច្ចការរដ្ឋាភិបាលបានឡើយ”។ សេចក្តីថ្លែងការណ៍ក៏បាននិយាយដែរថា ការរិះគន់របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សគឺផ្ទុយគ្នានឹងជំនួបកាលពីថ្ងៃអង្គាររវាងលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន […]

The post រដ្ឋាភិបាល​បដិសេធ​ការអធិប្បាយ​របស់​សហប្រជាជាតិ​អំពី​របាយការណ៍​សិទ្ធិ​មនុស្ស appeared first on The Cambodia Daily.