ពៅ បញ្ញាពេជ្រ គ្មានសង្ឃឹមថា នាងអាចដើរបាន (មានវីដេអូ)

6 Videos


ថ្មីៗនេះ ពៅ បញ្ញាពេជ្រ បានបង្ហោះឃ្លីបវីដេអូមានរយៈពេល ៤ នាទី និង ៥៣ វិនាទីនៅលើ បណ្តាញទាក់ទងសង្គមដែលបង្ហាញថាមកដល់ពេលនេះនាងគ្មានសង្ឃឹមអាចដើរបានឡើយពោល គឺមានតែបណ្តោយតាមកម្មវាសនាប៉ុណ្ណោះ ។

កន្លងទៅនាងមិនហ៊ានទទួលស្គាល់ការពិតទេតែមកដល់ពេលនេះនាងបានចេញមុខប្រកាសថា លែងខ្មាសគេដូចពេលមុនដោយមិនហ៊ានអង្គុយលើរទេះនៅពេលចេញទៅតាមទីសាធារណៈព្រោះខ្លាចពាក្យគេថានាងជាមនុស្សពិការ ។

ពៅ បញ្ញាពេជ្រ គ្មានសង្ឃឹមថា នាងអាចដើរបាន (មានវីដេអូ)

បង្ហោះនៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុកនាងបានសរសេរថា៖វីដេអូឃ្លីបមួយនេះនាងខ្ញុំឆ្លើយនូវរាល់សំណួរដែលបងប្អូនតែងតែចង់ដឹងនូវសុខទុក្ខនាងខ្ញុំសូមបងប្អូនមេត្តាចំណាយពេលតែមួយភ្លែតទេដើម្បីទស្សនាសូមអរគុណច្រើន ។ នៅក្នុងហ្វេសប៊ុករបស់នាងរួមជាមួយនឹងការបង្ហោះឃ្លីបវីដេអូ នាងបានរៀបរាប់ជាហូរហែថា ៖

ស្ថានភាពសុខភាបរបស់នាងមិនទៀងទាត់ឡើយពេលខ្លះត្រូវវិលងងឹតមុខភ្លាមក៏មាន ។ ៩ឆ្នាំ កន្លងទៅនាងមានការឈឺចាប់ក្នុងសាច់ដុំជាប្រចាំដោយសារតែមានបញ្ហាខួរឆ្អឹងខ្នងហើយតែងប្រើថ្នាំ បំបាត់ការឈឺចាប់ ។ ពេលនេះនាងបានព្យាយាមផ្តាច់ថ្នាំបំបាត់ការឈឺចាប់ហើយដោយប្រើវិធីផ្សេងៗ បន្លប់មានដូចជាចេញលំហែនៅខាងក្រៅ, ច្រៀង, ហាត់ប្រាណ… ជាដើម ។

ពៅ បញ្ញាពេជ្រ គ្មានសង្ឃឹមថា នាងអាចដើរបាន (មានវីដេអូ)

កន្លងទៅដោយសារតែនាងធ្វើការហាត់ប្រាណខ្លាំងជ្រុលនិងខំពត់ខ្លួនខ្លាំងពេកទើបបណ្តាលឲ្យបាក់ឆ្អឹងត្រគាកមួយចំហៀងធ្វើឲ្យជើងនាងម្ខាងរាងខ្លីបន្តិចដូច្នេះទើបលែងហ៊ានហាត់ពត់ខ្លួនដូចមុនព្រោះខ្លាចបាក់ទៀត ។ នាងនិយាយទាំងអស់សង្ឃឹមថាមានតែបណ្តោយទៅតាមព្រេងវាសនាប៉ុណ្ណោះព្រោះគ្មាន សង្ឃឹមអាចដើរបានវិញឡើយ។ខ្ជិលគិតតាមដំណើរទៅចុះបានរស់ក៏សប្បាយចិត្តមិនបាច់គិតច្រើន ឡើយ។រឿងទាំងអស់ដែលបានកើតឡើងគឺសុទ្ធតែជារឿងអកុសលសំរាប់មនុស្សក្នុង លោកដែលយើង មិនអាចដឹងថាវានិងកើតឡើងនៅពេលណាវេលាណានៅពេលដែលកម្មយើងមកដល់ ។

ពៅ បញ្ញាពេជ្រ គ្មានសង្ឃឹមថា នាងអាចដើរបាន (មានវីដេអូ)

ពៅ បញ្ញាពេជ្រ បង្ហោះសារដ៏គួរឲ្យអាណិតចេញពីប្រទេសថៃកន្លែងដែលនាងទៅព្យាបាល ខ្លួនដោយលំហាត់ប្រាណនិងធ្វើចលនា។មានការជួយលើកទឹកចិត្តយ៉ាងច្រើនពីអ្នកលេងហ្វេសប៊ុក ដោយការចុច Like និង Commentបន្ត បន្ទាប់រាប់ពាន់នាក់ ក្នុងនោះភាគច្រើនគេបាន សរសើរថានាងមាន សំណាងជាង ទូច ស៊ុននិច ព្រោះរហូតដល់ពេលនេះសូម្បីតែអង្គុយក៏មិនបានដូចនាងផង។គេថាទោះ នាងស្ថិតក្នុងស្ថានភាពបែបនេះក្តីក៏គេនាំគ្នាគាំទ្រនិងលើកទឹកចិត្តនាងជានិច្ចនិងចង់ឲ្យនាងបន្តព្យាយាមតស៊ូក្នុងឆាកជីវិតបន្តទៀត។

ពៅ បញ្ញាពេជ្រ គ្មានសង្ឃឹមថា នាងអាចដើរបាន (មានវីដេអូ)

ពៅ បញ្ញាពេជ្រ ត្រូវបានឃាតករលបលួចបាញ់ប្រហារចំនួន ២ គ្រាប់កាលពីថ្ងៃទី ២៣ កុម្ភៈ ២០០៧ វេលាម៉ោង៦និង៣០នាទីព្រឹកនៅម្តុំខាងកើតក្រសួងឧស្សាហកម្មរ៉ែនិងឋាមពល។តាំងពីនោះ រហូតមកទល់ពេលនេះនាងធ្លាក់ខ្លួនពិការហើយសមត្ថកិច្ចមិនទាន់មានពន្លឺឬអាចវែកមុខឃាតករឃើញនៅឡើយ ៕

ដេវីត

ពៅ បញ្ញាពេជ្រ គ្មានសង្ឃឹមថា នាងអាចដើរបាន (មានវីដេអូ)ពៅ បញ្ញាពេជ្រ គ្មានសង្ឃឹមថា នាងអាចដើរបាន (មានវីដេអូ)