ជនជាតិ​វៀតណាម​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទៅបុក​រថយន្ត​បញ្ច្រាសទិស​គ្នា​កំពុង​បត់​បក​ក្រោយ​រងរបួស​ធ្ងន់​

ខេត្តកណ្តាល៖ បរសជនជាតិវៀតណាមបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមិនប្រុងប្រយ័ត្ន ក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្យធុនធំមួយគ្រឿងបើកបញ្ច្រាសទិសគ្នា ហើយបត់ទទឹងផ្លូវពីមុខ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទីថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ២៥ និង២៦ ចំណុចភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ បន្ទាប់ពីបង្កហេតុអ្នកបើកបររថយន្តបាន រត់គេចខ្លួនបាត់។

ka-12-09-2016-07

នគរបាលស្រុកមុខកំពូលឲ្យដឹងថា រថយន្តបង្កម៉ាក ហ៊ិនដាយ ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ3C-0125 ដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបត់ត្រឡប់ក្រោយ ស្របពេលនោះក៍មានម៉ូតូ១គ្រឿងម៉ាកC100 កូរ៉េ ពណ៌ស្លាទុំ គ្មានផ្លាកលេខ បើកបរដោយឈ្មោះង្វៀង ចានទៀង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលធ្វើដំណើរ បញ្ច្រាសទិសគ្នាហើយបានទៅបុករថយន្តដែលបត់ខាងលើ បណ្ដាលឲ្យរបួសធ្ងន់ហើយភ្លាមនោះបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

ka-12-09-2016-03

ក្រោយពីវាស់វែងសមត្ថកិច្ចបានយក ម៉ូតូ និងរថយន្ត បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីបន្តចាត់ការ តាមនីតិវិធី ៕

ka-12-09-2016-04
ka-12-09-2016-05