យុវជន​ម្នាក់​លង់ទឹក​ស្លាប់​ក្នុង​ទំនប់ទឹក​២០​ឧសភា​ឃុំ​មេលុំ ស្រុក​បរិបូរ​ណ៌​អាជ្ញាធរ​មូលដ្ឋានសង្ស័យថា​មាន​ជើងកប ព្រោះ​មាន​មនុស្ស​លង់ទឹក​ស្លាប់​រៀងរាល់ឆ្នាំ​

​ខេត្តកំពង់ឆ្នាំង​៖ យុវជន​ម្នាក់​បាន​លង់ទឹក​ស្លាប់​ជាង​៣​ម៉ោង​ទើប​រក​សព​គេ​ឃើញ​នៅក្នុង​អន្លុង​ជ្រៅ​ក្រោម​ទ្វារ​ទឹក ការ​លង់​នេះ​គឺ​ក្នុងពេល​គេ​ទៅលេង​ទឹក​ជាមួយ​មិត្ត​ភ័​ក្រ​ជាច្រើន​នាក់​។ ហេតុ​ការភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​នៅ​ល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ទំ​ន ប់​ទឹក​២០​ឧសភា ស្ថិត​ក្នុងភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូណ៌ ខណៈដែល យុរ​ជនរងគ្រោះ និង​មិត្ត​ភ​ក្រ័​ជា ច្រើន​នាក់​ទៀត​បាន ទៅលេង​ទឹក​នៅ​ទីនោះ​។​

​លោក ជាង សុវណ្ណ​រិ​ទ្ធ អធិការនគរបាល ស្រុក​បរិបូរ​ណ៌ បានអោយដឹងថាៈ យុវជន​រងគ្រោះ​រូបនោះ​មានឈ្មោះ មុំ សុវណ្ណ​ដា អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រាល ឃុំ​បន្ទាយ​ព្រាល ស្រុក រលាប្អៀរ ។ មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ទៅលេង​ទឹក នៅ​ទំនប់​២០​ឧសភា ដែលជា​កន្លែង កំសាន្ត មួយ​នៅក្នុង​ព្រុំប្រទល់​រវាង ភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូរ​ណ៌ ជាប់​ភូមិ​ថ្មកែវ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ។

14285116_1570547803253958_2084320665_o

​ខណៈ​កំពុង​លេង​ទឹក​នៅ​ទីនោះ ក្រុម​មិត្ត​ភ​ក្រ័​យុវជន​រងគ្រោះ បាន​ស្រែក​ឆោ​រ​ឡោ ថាៈ​បាត់​មិត្ត​ភ​ក្រ័​គេ​ឈ្មោះ​អា ដា ជាង​១​ម៉ោង​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង ហើយ​បាននាំគ្នា​មុជទឹក​រាវរក រយៈពេល​ជាច្រើន​ម៉ោង រហូត​ម៉ោងជាង​៥​ល្ងាច ទើប​រក​សព​ជនរងគ្រោះ​ឃើញ នៅក្នុង​អន្លុង​ជ្រៅ ក្រោម​ទ្វារ​ទឹក​ទី​៣ ។ លោក​បាន​បញ្ជាក់ថាៈ ទំនប់ទឹក​២០​ឧសភា​នេះ ដូច​ជាមាន​ជើងកប ព្រោះ​រៀងរាល់ឆ្នាំ តែង​ឆក់យក​ជីវិត​មនុស្ស មិនដែល​ខាន ដូច​ឆ្នាំ​កម្ល​ង​ទៅ ស្លាប់​ម្តង​២​នាក់​ក៏មាន ។ ចំណែក កន្លែង​ដែល​យុវជន​ខាងលើនេះ​លង់ទឹក គឺមាន​អន្លង់​ជ្រៅ កន្លងមក​អាជ្ញាធរ​ឃុំ បាន​យក​ស្លាក​សញ្ញា​ទៅ​ដាក់ អោយ​យ​មានការ​ប្រុងប្រយ័ត្ន​ដែរ តែ​ក្រោយមក​ស្លាក​នោះ​ក៍​បាត់ទៅ ។​

14285122_1570547819920623_546569309_o

សព​យុវជន​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​លំនៅដ្ឋាន ដោយ​មានការ​យំសោក​ស្តាយ ពី​សំណាក់​ក្រុមគ្រួសារ​យ៉ាងខ្លាំង​៕ ( រិទ្ធិជ័យ )