អាមេរិក “បើកផ្លូវ” ឲ្យជនរងគ្រោះក្នុងហេតុការណ៍ភេរវកម្ម​កាលពី១៥ឆ្នាំមុន ប្តឹងប្រឆាំងប្រទេសអារ៉ាប៊ី សាអូឌី ទាមទាររកយុត្តិធម៌

បន្ទាប់ពីច្បាប់ S.2040 “Justice Against Sponsors of Terrorism Act” របស់មហាអំណាចអាមេរិកចូលជាធរមាន កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញ គឺសហរដ្ឋអាមេរិកបាន “បើកផ្លូវ” ឲ្យជនរងគ្រោះក្នុងហេតុការណ៍អំពើភេរវកម្មយន្តហោះបុកអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (WTC) នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ប្តឹងទាមទាររកយុត្តិធម៌ពីប្រទេសអារ៉ាប៊ី សាអូឌីត (Saudi Arabia) ដែលអាមេរិកអះអាងថា មានក្រុមភេរវករចំនួនជិត២០នាក់ចូលរួមក្នុងសកម្មភាពវាយប្រហារភេរវកម្មកាលពី១៥ឆ្នាំមុន ខណៈច្បាប់នេះបានធ្វើឲ្យទំនាក់ទំនងរវាងអាមេរិក និងប្រទេសអារ៉ាប៊ី សាអូឌីត ជាសម្ព័ន្ធមិត្តធ្លាក់ទៅក្នុងស្ថានភាពតានតឹងទៅវិញ ។

អាមេរិក “បើកផ្លូវ” ឲ្យជនរងគ្រោះក្នុងហេតុការណ៍ភេរវកម្ម​កាលពី១៥ឆ្នាំមុន ប្តឹងប្រឆាំងប្រទេសអារ៉ាប៊ី សាអូឌី ទាមទាររកយុត្តិធម៌

រដ្ឋាភិបាលប្រទេសអារ៉ាប៊ី សាអូឌីត ធ្លាប់បានថ្លែងការណ៍ថា ខ្លួនមិនជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១នោះទេ ហើយក៏បានប្រការច្រានចោលនូវការចោទប្រកាន់ថា បានជួយគាំទ្រដល់ក្រុមភេរវករដែលប្រព្រឹត្តអំពើភេរវកម្មនោះដែរ ។

របាយការណ៍របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ពោលគឺរយៈពេល១៥ឆ្នាំមុន ក្រុមភេរវករចំនួន១៩នាក់ជាជនជាតិអារ៉ាប៊ី សាអូឌីត បានប្លន់យន្តហោះដឹកអ្នកដំណើរចំនួន៤គ្រឿងក្នុងពេលតែមួយ យកធ្វើជាមធ្យោបាយវាយប្រហារទៅលើទីតាំងសំខាន់ៗក្នុងទឹកដីអាមេរិក រួមមាន អគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក(WTC)ផងដែរ ដែលការវាយប្រហារភេរវកម្មនេះបានសម្លាប់មនុស្សអស់ប្រមាណ ៣ ០០០នាក់ មកពី៩០ប្រទេសផ្សេងៗគ្នា និងសុទ្ធសឹងជាបុគ្គលមានចំណេះវិជ្ជាខ្ពង់ខ្ពស់ទៀតផង ។

ខណៈមិនទាន់លាតត្រដាងការពិតជាសាធារណៈពាក់ព័ន្ធនឹងព្រឹត្តិការណ៍វាយប្រហារភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ទៅលើអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅឡើយនោះ មហាអំណាចអាមេរិកបានជំរុញឲ្យបណ្តាប្រទេសជាសម្ព័ន្ធមិត្តបង្កើតក្រុមពិសេសសម្រាប់ប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម ដោយមានទាំងសកម្មភាពស៊ើបការណ៍សម្ងាត់ថែមទៀត ។ ចំណាត់ការរបស់អាមេរិក និងបណ្តាប្រទេសជាសម្ព័ន្ធមិត្តចូលរួមផង បានធ្វើឲ្យក្រុមភេរវកម្ម Al-Qaeda ថមថយសកម្មភាពរបស់ខ្លួន ប៉ុន្តែបែរជាលេចចេញក្រុម ISIS មានសកម្មភាពយ៉ាងសកម្មក្នុងការវាយប្រហារភេរវកម្ម គំរាមកំហែងដល់ពិភពលោកគួរឲ្យចាប់អារម្មណ៍ ។

ដោយសារសហរដ្ឋអាមេរិកមិនបានលាតត្រដាងការពិតជាសាធារណៈ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍វាយប្រហារភេរវកម្មកាលពី១៥ឆ្នាំមុននោះ ទើបធ្វើឲ្យបណ្តាប្រទេសជាច្រើនសត្រូវនឹងអាមេរិកចោទប្រកាន់ថា សកម្មភាពវាយប្រហារភេរវកម្មនោះគឺគ្រាន់តែជាឆាកល្ខោនរបស់រដ្ឋាភិបាលអាមេរិក ដើម្បីបំភ័ន្តមតិជុំវិញពិភពលោកប៉ុណ្ណោះ និងថែមទាំងចោទប្រកាន់ទៀតថា ការលេចចេញក្រុម ISIS គឺអាមេរិក និងអ៊ីស្រាអែលជាអ្នកបង្កើតក្រុមនេះឡើង ។

មជ្ឈដ្ឋានអ្នកវិភាគព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិ បានលើកឡើងថា ការអនុញ្ញាត “បើកផ្លូវ” ឲ្យជនរងគ្រោះក្នុងហេតុការណ៍វាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ប្តឹងទាមទាររកយុត្តិធម៌ពីប្រទេសអារ៉ាប៊ី សាអូឌីត នោះ គឺជាការរំសាយនូវគំនាបផ្លូវជាតិរបស់ជនរងគ្រោះបានខ្លះ ក្នុងឱកាសគម្រប់ខួបលើកទី១៥ឆ្នាំនៃសកម្មភាពវាយប្រហារភេរវកម្មទៅលើអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក(WTC) ក្នុងទឹកដីអាមេរិក ៕

ប្រភព៖ dtn7


អាមេរិក “បើកផ្លូវ” ឲ្យជនរងគ្រោះក្នុងហេតុការណ៍ភេរវកម្ម​កាលពី១៥ឆ្នាំមុន ប្តឹងប្រឆាំងប្រទេសអារ៉ាប៊ី សាអូឌី ទាមទាររកយុត្តិធម៌

ប្រធានភូមិគោគបន្ទាយសាកថ្មទូរស័ព្ទដាក់លើទ្រូងបណ្តាលឲ្យឆក់ស្លាប់

អាមេរិក “បើកផ្លូវ” ឲ្យជនរងគ្រោះក្នុងហេតុការណ៍ភេរវកម្ម​កាលពី១៥ឆ្នាំមុន ប្តឹងប្រឆាំងប្រទេសអារ៉ាប៊ី សាអូឌី ទាមទាររកយុត្តិធម៌

​ជនបរទេសជាង១ម៉ឺននាក់ និងមាន៦៨សញ្ជាតិ ត្រូវបានបណ្តេញចេញពីកម្ពុជាក្នុងរយៈពេល៣ឆ្នាំ