ផ្ទុះឆេះរោងចក្រវេចខ្ចប់នៅបង់ក្លាដេស ស្លាប់មនុស្សយ៉ាងតិច ២៣ នាក់

ឆ្នាំងទឹកក្តៅមួយបានផ្ទុះ និងបង្កជាអគ្គីភ័យឆាបឆេះរោងចក្រផលិតរបស់វេចខ្ចប់មួយកន្លែង នៅក្បែររដ្ឋធានីបង់ក្លាដេស បានបណ្តាលឲ្យកម្មករយ៉ាងតិច ២៣ នាក់ ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ។

មន្ត្រីអគ្គីភ័យនិយាយថា ការផ្ទុះឆេះនៅរោងចក្រ ៥ ជាន់ Fampaco Foils នៅក្នុងតំបន់ឧស្សាហកម្ម Tongi ខាងក្រៅទីក្រុង Dhaka គឺមានទំហំធំធេង, ហើយភ្លើងឆាបឆេះរាលដាលយ៉ាងលឿន ដោយសារសារធាតុគីមីដែលងាយឆេះយ៉ាងច្រើន ត្រូវបានរក្សាទុកនៅក្នុងរោងចក្រនោះ ។

លោក Mohammed Bacchu Mia មន្ត្រីប៉ូលីសម្នាក់នៅឯមន្ទីរពេទ្យនិយាយថា ជនរងគ្រោះយ៉ាងតិច ៦ នាក់ ក្នុងចំណោម ១៤ នាក់ ត្រូវបានព្យាបាលពីរបួសរលាក នៅឯ Dhaka Medical College និងមន្ទីរពេទ្យ គឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។ លោកបញ្ជាក់ថា មនុស្សយ៉ាងតិច ២៣ នាក់ បានស្លាប់ ។

គួរបញ្ជាក់ថា មនុស្សប្រហែល ១០០ នាក់ បានកំពុងធ្វើការនៅរោងចក្រនេះ កាលពីថ្ងៃសៅរ៍ នៅពេលដែលអគ្គិភ័យនេះ បានបង្កឡើងដោយការផ្ទុះនៅបន្ទប់ទឹកក្តៅនៃរោងចក្រនេះ ៕

 


ផ្ទុះឆេះរោងចក្រវេចខ្ចប់នៅបង់ក្លាដេស ស្លាប់មនុស្សយ៉ាងតិច ២៣ នាក់

អាមេរិក “បើកផ្លូវ” ឲ្យជនរងគ្រោះក្នុងហេតុការណ៍ភេរវកម្ម​កាលពី១៥ឆ្នាំមុន ប្តឹងប្រឆាំងប្រទេសអារ៉ាប៊ី សាអូឌី ទាមទាររកយុត្តិធម៌

ផ្ទុះឆេះរោងចក្រវេចខ្ចប់នៅបង់ក្លាដេស ស្លាប់មនុស្សយ៉ាងតិច ២៣ នាក់

ប្រធានភូមិគោគបន្ទាយសាកថ្មទូរស័ព្ទដាក់លើទ្រូងបណ្តាលឲ្យឆក់ស្លាប់