អ្នក​គាំទ្រ​ខ្មែរ​ទទួល​មរណភាព​​ក្រោយ​ចូល​រួម Fan Meeting របស់​តារា​​ថៃ

នៅ​ពេល​ត្រលប់​មក​ពី​ចូលរួម Fan Meeting របស់​តារា​សម្ដែង​ថៃ Joy Rinlanne វិញ ​អ្នក​គាំទ្រ​ខ្មែរ​មួយ​ក្រុម​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត។

 

អ្នក​គាំទ្រ​ខ្មែរ​ទទួល​មរណភាព​​ក្រោយ​ចូល​រួម Fan Meeting របស់​តារា​​ថៃ

 

កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ​នេះ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ថៃ Joy Rinlanee និង​តារា​សម្ដែង​ប្រុស Alex Theeradeth បាន​ធ្វើ​ពិធី​ជួប​ជុំ​អ្នក​គាំទ្រ​របស់​ខ្លួន​មួយ​ដែល​មាន​អ្នក​ចូល​រួម​១៥០​នាក់។ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​ក្រុម​អ្នក​គាំទ្រ​៦​នាក់​បាន​ធ្វើ​ដំណើរ​ពី​កម្ពុជា​ទៅ​ចូល​រួម។ នៅ​ក្នុង​កម្មវិធី​នេះ តារា​វ័យ​៣៨​ឆ្នាំ​បាន​មាន​ពេល​វេលា​ដ៏​រីករាយ​ជាមួយ​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន។

 

យ៉ាងណាក៏ដោយ ជា​អកុសល នៅ​ពេល​ធ្វើ​ដំណើរ​ត្រលប់​មក​ប្រទេស​ខ្មែរ​វិញ ក្រុម​អ្នក​គាំទ្រ​នេះ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ និង​រង​របួស​ធ្ងន់​ម្នាក់។ តាមការ​បង្ហើប​របស់ Joy Rinlanee កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា​នេះ អ្នក​គាំទ្រ​ដែល​ទទួល​មរណភាព​​ឈ្មោះ Cheta មាន​អាយុ​ទើប​តែ​១៧​ឆ្នាំ​តែ​ប៉ុណ្ណោះ។ នៅ​ពេល​ដឹង​ដំណឹង​នេះដែរ តួ​រឿង Saap Pra Peng បាន​សរសេរ​សារ​ចែក​រំលែក​ទុក្ខ​នៅ​លើ Instagram របស់​ខ្លួន​ក៏​ដូច​ជា​បាន​ឲ្យ​ដឹង​ថា បើ​សិន​ជា​អាច​នាង​ចង់​មក​ប្រទេស​កម្ពុជាដើម្បី​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​អ្នក​គាំទ្រ​រូប​នេះ​៕

 

អ្នក​គាំទ្រ​ខ្មែរ​ទទួល​មរណភាព​​ក្រោយ​ចូល​រួម Fan Meeting របស់​តារា​​ថៃ

 

អ្នក​គាំទ្រ​ខ្មែរ​ទទួល​មរណភាព​​ក្រោយ​ចូល​រួម Fan Meeting របស់​តារា​​ថៃ

 

អ្នក​គាំទ្រ​ខ្មែរ​ទទួល​មរណភាព​​ក្រោយ​ចូល​រួម Fan Meeting របស់​តារា​​ថៃ

 

ចុចអាន៖Ann Thongprasom ប្រកាស​​ពេល​​រៀប​ការ​ជាមួយ​មិត្ត​ប្រុស​ ក្រោយ​មើល​ចិត្ត​គ្នា​១៤​ឆ្នាំ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kapook