បេក្ខនារី​ The Voice ថៃ​ច្រៀង​បទ Adele យ៉ាង​អន្លង់អន្លោច​​​គ្រូ​បង្វឹក​ពេញ​ចិត្ត​ទាំង​៤

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​អន្តរជាតិ The Voice Thailand រដូវ​កាល​ថ្មី​​ទី​៥​បាន​ចាប់​ផ្ដើម​​កាល​ពី​ម្សិលមិញ ដែល​មាន​ការ​ចូលរួម​វិនិច្ឆ័យ​​ពី​​គ្រូ​បង្វឹក​ទាំង​៤រួម​មានៈ ​Kong, Da, Joey និងSingto។

 

បេក្ខនារី​ The Voice ថៃ​ច្រៀង​បទ Adele យ៉ាង​អន្លង់អន្លោច​​​គ្រូ​បង្វឹក​ពេញ​ចិត្ត​ទាំង​៤

 

ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ជា​ច្រើន​នាក់​ក្នុង​វគ្គ Blind Auditions ​​បេក្ខជន​ចំនួន​៧​នាក់​ដែល​ចេញ​មក​បង្ហាញ​សមត្ថភាព​សប្ដាហ៍​ដំបូង​​​សុទ្ធ​តែ​មាន​សមត្ថភាព​ពិសេស​ផ្សេង​ៗ​ពី​គ្នា និង​អាច​ទាក់​ចិត្ត​គ្រូ​បង្វឹក​ឲ្យ​បង្វិល​កៅអី​បាន​ទាំងអស់​គ្នា។ ប៉ុន្តែ​​អ្វី​ដែល​គួរ​ចាប់​អារម្មណ៍ បេក្ខនារី​ម្នាក់​ឈ្មោះ​ថា Pak Nutcha បាន​លើក​យក​បទ “Daydreamer” របស់​តារា​ចម្រៀង​អង់គ្លេស​មក​ប្រឡង។

 

ត្បិត​តែ​ជា​ជនជាតិ​ថៃ ប៉ុន្តែ Nutchaអាច​ប្រើ​សំឡេង​​ច្រៀង​ភាសា​អង់គ្លេស​យ៉ាង​អន្លង់អន្លោច​​​លើ​ឆាក The Voice Thailand រហូត​ទាក់​ចិត្ត​គ្រូ​បង្វឹក​ទាំង​៤​បង្វិល​កៅអី​ទាំង​អស់។​ ដោយ​កម្មវិធី​តម្រូវ​ជ្រើសរើស​គ្រូ​បង្វឹក​​តែ​ម្នាក់ ចុងក្រោយ Nutcha សម្រេច​យក Da ដើម្បី​​បង្វឹក​ខ្លួន​​នៅ​​វគ្គ​បន្ត៕ ​​​​​
​​​​​​​​​

 

ចុចអាន៖​សប្ដាហ៍​ថ្មី​​មាន​តែ​ក្មេង​ស្រី​នេះ​ម្នាក់​គត់​ដែល​អាច​ទាញ​ចិត្ត​គ្រូ​បង្វឹក The Voice Kids ថៃ​​ទាំង​៣​បាន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ

ប្រភព៖  The Voice Thailand Channel