ម៉ូដ​​រ៉ូប​របស់​តារា​ស្រី អូនអ៊ីង ​ច្នៃ​ពី​សារុងពុម្ព

តារា​ស្រី​វ័យ​ក្មេង​ដែល​មាន​ឈ្មោះ​ក្នុង​សិល្បៈ អូនអ៊ីង បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​មហាជន​យ៉ាង​ច្រើន​ក្នុង​ឱកាស​សម្ពោធ​រឿង “ចន្ទ្រា” ព្រោះ​តែ​បាន​ស្លៀក​រ៉ូប​​ពណ៌​ក្រហម​ដែល​ច្នៃ​ពី​សារុង​ពុម្ព​​។

 

ម៉ូដ​​រ៉ូប​របស់​តារា​ស្រី អូនអ៊ីង ​ច្នៃ​ពី​សារុងពុម្ព

 

តារា​ស្រី​វ័យ ២០ ឆ្នាំ​ខាង​លើ​ បាន​ប្រាប់​​ថា ​បាន​ជា​នាង​ជ្រើសរើស​សារុង​ដែល​ប្រជាជន​ខ្មែរ​ពេញ​និយម​ស្លៀក​មក​ធ្វើ​ជា​រ៉ូប​ស្លៀក ដោយសារ​មាន​កត្តា​ពីយ៉ាង។ “ទី​១ នាង​ខ្ញុំ​មិន​ចង់​ឲ្យ​ដូច​គេ ហើយ​ទី​២​គឺ​ខ្ញុំ​ចង់​បាន​អ្វី​ដែល​ប្លែក។”

 

ស្រី​ស្រស់​សម្បុរ​ស្រអែម​បាន​បន្ត​ថា កន្លង​មក​រ៉ូប​ប្រភេទ​សាច់​ក្រណាត់ ឬ​ប៉ាក់​ មាន​គេ​ស្លៀក​ច្រើន​​ដែល​ធ្វើឲ្យ​មើល​មាន​ភាព​ដដែល​ៗ។ ដូច្នេះ​ហើយ ដើម្បី​ឲ្យ​ប្លែក និង​សន្សំ​សំចៃ​ផង ទើប​ច្នៃ​មួយ​ម៉ូដ​នេះ​តែ​ម្ដង។ “នេះ​​ជា​ចំណុច​ពិសេស​​ដែរ​បង គឺ​ខ្ញុំ​គិត​ថា​រ៉ូប​មួយ​នេះ​អាច​សន្សំ​សំចៃ​បាន​ច្រើន ដោយ​ចំណាយ​ពេល​តែ​ពីរ​ថ្ងៃ និង​ប្រាក់​ប្រហែល ៨០ ដុល្លារ។ តែ​បើ​ធៀប​នឹង​រ៉ូប​ដទៃ​រ៉ូប​ពណ៌​ក្រហម​នេះ​ថោក​ជាង​ឆ្ងាយ​ណាស់ តែ​មើល​ទៅ​ក៏​ស្រស់​ស្អាត​ម្យ៉ាង​ដែរ”។

 

អូនអ៊ីង ទើប​ប្រឡូក​ក្នុង​សិល្បៈ​បាន​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ និង​បាន​​ថត​ខ្សែភាពយន្ត​មួយ​ចំនួន​ដូចជា​រឿង”ភូមិខ្ញុំស្រមុំឆ្នាស់” ហើយ​​ធ្លាប់​ថត​ស្ប៉ត​​​មួយ​ចំនួន​ទៀត​​ដូចជា​​ក្រុមហ៊ុន​ទូរសព្ទ cellcard និង​ ស្រាបៀ black cat និង​មាន​ស្ប៉តដទៃ​ទៀត៕

 

ម៉ូដ​​រ៉ូប​របស់​តារា​ស្រី អូនអ៊ីង ​ច្នៃ​ពី​សារុងពុម្ព
ម៉ូដ​​រ៉ូប​របស់​តារា​ស្រី អូនអ៊ីង ​ច្នៃ​ពី​សារុងពុម្ព

 

ចុចអាន៖តារា​ល្បី​ៗ​​ច្រើន​គ្នា ច្នៃ​ក្រមា​ជា​ម៉ូដ​សំលៀកបំពាក់​​សម្ពោធ​រឿង “ចន្ទ្រា”

 

 

អត្ថបទ៖ទ្រី រ៉ាវី