មូល​ហេតុ ជន​ជាតិ​ភាគ​តិច​ឥណ្ឌូណេស៊ី គាស់​សាក​សព​ដូនតា​ចេញ​មក​ក្រៅ

ក្រុម​អ្នក​ស្រុក​នៃ​ជន​ជាតិ​ភាគ​តិច Torajan ដែល​រស់​នៅ​តំបន់​ភ្នំ Tana Toraja ស្ថិត​នៅ​លើ​កោះ Sulawesi ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី មាន​មោទនភាព​ក្នុង​ការ​បង្ហាញ​សាក​សព​សាច់​ញាតិ បន្ទាប់​ពី​ពួក​គេ​ជីក​គាស់​សាក​សព​ដូនតា ដើម្បី​យក​មក​តុប​តែង​សំលៀកបំពាក់​ថ្មី នៅ​ក្នុង​ពិធី​បុណ្យ​បុរាណ​មួយ ដើម្បី​បង្ហាញ​ពី​ការ​ស្រលាញ់ និង​គោរព​ចំពោះ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ពួក​គេ។

 

មូល​ហេតុ ជន​ជាតិ​ភាគ​តិច​ឥណ្ឌូណេស៊ី គាស់​សាក​សព​ដូនតា​ចេញ​មក​ក្រៅ

 

ជា​រៀង​រាល់ ៣​ឆ្នាំ ជនជាតិ​ភាគ​តិច​ទាំង​នេះ តែង​ជីក​សាក​សព​ដូនតា យក​មក​លាង​សម្អាត និង​ស្លៀក​ពាក់​សំលៀកបំពាក់​ថ្មីៗ​ជូន​ពួក​គាត់ រួច​ថត​រូប​ជុំ​ក្រុម​គ្រួសារ ដោយ​ពិធី​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «Ma’nene»។ ពិធី​បុណ្យ​បែប​សាសនា​បុរាណ ដែល​មាន​ន័យ​ជា​ភាសាខ្មែរ​ថា «ពិធី​សម្អាត​សាកសព» នេះ ត្រូវ​បាន​គេ​ធ្វើ​ឡើង អស់​រយៈ​ពេល​ជាង​មួយ​សតវត្ស​មក​ហើយ។

 

ជន​ជាតិ​ភាគ​តិច Torajan ភាគ​ច្រើន ខិត​ខំ​សន្សំ​លុយ​ឲ្យ​បាន​ច្រើន ដើម្បី​ធ្វើ ឬ ទទួល​បាន​ការ​បញ្ចុះ​សព ដ៏​គួរ​ឲ្យ​គោរព​មួយ សម្រាប់​ខ្លួន​ឯង ឬ​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ។ ក្នុង​ករណី​ខ្លះ ពិធី​បុណ្យ​សព​របស់​អ្នក​ស្លាប់ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង រយៈ​ពេល​ច្រើន​សប្ដាហ៍ ឬ​រហូត​ដល់​ច្រើន​ឆ្នាំ ក៏​មាន​ដែរ។ ប៉ុន្តែ ការ​ស្លាប់ មិន​មែន​មាន​ន័យ​ថា​ពួក​គេ លែង​បាន​ជួប​មុខ​គ្នា​រហូត​នោះ​ទេ។

 

គួរ​បញ្ជាក់​ថា នៅ​ពេល​ដែល​អ្នក​ស្រុក​មាន​វ័យ​ចំណាស់​ស្លាប់ សាក​សព​របស់​ពួក​គេ​ត្រូវ​បាន​រុំ​ដោយ​សំលៀកបំពាក់​ជា​ច្រើន​ស្រទាប់ ដើម្បី​ការពារ​កុំ​ឲ្យ​ពុក​ផុយ។ ក្រៅ​ពី​ការ​លាង​សម្អាត និង​ផ្លាស់​ប្តូរ​សំលៀកបំពាក់​ថ្មី​ឲ្យ​សាកសព រឿង​សំខាន់​មួយ​ទៀត នៃ​ពិធី​បុណ្យ​សម្អាត​សាកសព​នេះ គឺ​ដើម្បី​ផ្លាស់​ប្តូរ ឬ ជួស​ជុល​ក្ដារមឈូស ក្នុង​គោល​បំណង​ការពារ​សាក​សព​ពី​ការ​រលួយ៕

 

មូល​ហេតុ ជន​ជាតិ​ភាគ​តិច​ឥណ្ឌូណេស៊ី គាស់​សាក​សព​ដូនតា​ចេញ​មក​ក្រៅ

 

មូល​ហេតុ ជន​ជាតិ​ភាគ​តិច​ឥណ្ឌូណេស៊ី គាស់​សាក​សព​ដូនតា​ចេញ​មក​ក្រៅ

 

មូល​ហេតុ ជន​ជាតិ​ភាគ​តិច​ឥណ្ឌូណេស៊ី គាស់​សាក​សព​ដូនតា​ចេញ​មក​ក្រៅ

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail