រក​ឃើញ​លុយ​​១២២​លាន​ដុល្លារ​ក្នុង​ផ្ទះ ​ប្រធាន​​​​ប្រឆាំង​​អំពើ​ពុក​រលួយ​រុស្ស៊ី

​​​​អាជ្ញាធរ​​​រុស្ស៊ី​​បាន​លួច​​​​ឆ្មក់​ចូល​​គេហដ្ឋាន​​​របស់​ប្រធាន​​​​​ភ្នាក់​ងារ​​ប្រឆាំង​​​អំពើ​ពុក​រលួយ​លោក​ Dmitry Zakharchenko ​ដោយ​រក​ឃើញ​​លុយ​​​កង្វក់​​​​​ចំនួន​ ១២២​លាន​ដុល្លារ​អាមេរិក​​ ​ក្រោយ​មាន​ការ​សង្ស័យ​​ភាព​​មិន​ប្រក្រតី​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​។

 

 រក​ឃើញ​លុយ​​១២២​លាន​ដុល្លារ​ក្នុង​ផ្ទះ ​ប្រធាន​​​​ប្រឆាំង​​អំពើ​ពុក​រលួយ​រុស្ស៊ីលោក​ Dmitry Zakharchenko

 

ចំនួន​​ទឹក​​​ប្រាក់​​ដ៏​ច្រើន​សម្បើម​​​គួរ​​ឲ្យ​ព្រឺ​ក្បាល​​​​ខាង​លើ​ ​​មាន​​​ប្រាក់​​អឺរ៉ូ​ស្មើ​​​ប្រមាណ​​ ២,២លាន​ដុល្លារ​ ​​​និងសល់​ប៉ុន្មាន​ជា​ប្រាក់​ដុល្លារ​អាមេរិក​សុទ្ធ​​​​។ ​​ប្រធាន​ភ្នាក់​ងារ​​​រូប​នេះ ​​ត្រូវ​បាន​ចាប់​ខ្លួន​​​​ភ្លាម​ៗ ​​ដោយ​សង្ស័យ​​​​ពី​ការ​រំលោភ​​​បំពាន​អំណាច ​​បំផ្លិចបំផ្លាញ​​​​យុត្តិធម៌ ​និង​ទទួល​សំណូក​​តាម​រូបភាព​​ផ្សេង​ៗ។

 

​ប្រភព​​មួយ​បាន​ប្រាប់​​សារព័ត៌មាន​​​រុស្ស៊ី RIA Novosti ថា “ចំនួន​​ទឹក​ប្រាក់​​សរុប​​​​​មិន​ទាន់​​ដឹង​ច្បាស់​​នៅ​ឡើយ​ទេ​។ ថ្ងៃ​កើត​ហេតុ​ ​ប៉ូលិស​បាន​រឹប​​អូស​កេស​​មួយ​​​នៅ​ក្នុង​​​គេហដ្ឋាន​​លោក Zakharchenko តែ​​គេ​​មិន​ដឹង​ថា​​​មាន​ទ្រព្យ​សម្បត្តិ​​​​​មាន​ប៉ុន្មាន​ទៀត​​​​ដែល​ជាប់​​​សង្ស័យ​​ ប៉ុន្តែ​​​យើង​បាន​​កំពុង​​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ត”។

មេធាវី​របស់​​លោក​​ បាន​​ស្នើ​សុំ​ជម្រើស​​ចំនួន​២​​ ទី​មួយ​រឹប​អូស​ផ្ទះ និង​ទី​ពីរ​​តម្កល់​ ១លាន​ដុល្លារ​ ​ដើម្បី​ឲ្យ​កូន​ក្ដី​របស់​គាត់​នៅ​ក្រៅ​ឃុំ៕

 

រក​ឃើញ​លុយ​​១២២​លាន​ដុល្លារ​ក្នុង​ផ្ទះ ​ប្រធាន​​​​ប្រឆាំង​​អំពើ​ពុក​រលួយ​រុស្ស៊ី

 

រក​ឃើញ​លុយ​​១២២​លាន​ដុល្លារ​ក្នុង​ផ្ទះ ​ប្រធាន​​​​ប្រឆាំង​​អំពើ​ពុក​រលួយ​រុស្ស៊ី

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖​ Daily Mail

​​​​