មូលហេតុពិតនៃសិស្សម្នាក់ធ្លាក់ត្រឹមមួយមុខ បែរជាធ្លាក់បាក់ឌុបត្រូវបានបង្ហាញហើយ!

6 Videos


ក្រោយពីការប្រកាសលទ្ធផលរបស់សិស្សបាក់ឌុបសម័យប្រឡង ២២ សីហា ២០១៦ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៦ រួចមក គេសង្កេតឃើញមានចម្ងល់មួយចំនួនបានកើតឡើង ចំពោះលទ្ធផលប្រឡង ដោយមានការទាមទារឱ្យក្រសួងអប់រំធ្វើការស្រាយបំភ្លឺនឹងចម្ងល់ទាំងនោះ ។ ក្នុងនោះមានករណីមួយដែលធ្វើឱ្យបណ្តាអ្នកលេងសង្គមហ្វេសប៊ុកភ្ញាក់ផ្អើល និង មានសេចក្តីងឿងឆ្ងល់យ៉ាងខ្លាំង ដោយសារលទ្ធផលរបស់សិស្សម្នាក់ធ្លាក់ត្រឹមតែមួយមុខទេតែបែរជាត្រូវធ្លាក់បាក់ឌុបទៅវិញ ។

មូលហេតុពិតនៃសិស្សម្នាក់ធ្លាក់ត្រឹមមួយមុខ បែរជាធ្លាក់បាក់ឌុបត្រូវបានបង្ហាញហើយ!

ជាមួយនឹងចម្ងល់ដែលកំពុងក្កៅគគុកពេញបណ្តាញសង្គម និង មានបញ្ជាក់មកជាមួយនូវក្រដាសលទ្ធផលប្រឡងនេះ គឺគេបានលើកជាសំណេរឡើងបែបដូច្នេះថា «សូមជួយShare បន្តដើម្បីទទួលការបំភ្លឺពីក្រសួងជូនប្អូនស្រីតុ 320 ។👉តុលេខ 320 ជាប់គ្រប់មុខធ្លាក់តែមួយមុខទេហើយគីមីបាន A ទៀតប៉ុន្តែបាន 00.00 = F = ធ្លាក់ ។ 👉បញ្ជាក់: ក្មួយខ្ញុំធ្លាក់ 3 មុខក៏បាន E ដែរ»

មូលហេតុពិតនៃសិស្សម្នាក់ធ្លាក់ត្រឹមមួយមុខ បែរជាធ្លាក់បាក់ឌុបត្រូវបានបង្ហាញហើយ!

ទាក់ទងជាមួយអារម្មណ៍ឆ្ងល់របស់សាធារណៈជន ក៏ដូចជាបណ្តាអ្នកលេងហ្វេសប៊ុកខាងលើនេះដែរ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានពន្លេចនូវសេចក្តីស្រាយបំភ្លឺយ៉ាងខ្លី តាមរយៈប្រពន្ធសង្គមហ្វេសប៊ុកផ្ទាល់របស់ឯកឧត្តមថា «បេក្ខជនប្រព្រឹត្តខុសយកទូរស័ព្ទចូល»

មូលហេតុពិតនៃសិស្សម្នាក់ធ្លាក់ត្រឹមមួយមុខ បែរជាធ្លាក់បាក់ឌុបត្រូវបានបង្ហាញហើយ!

ការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួងអប់រំខាងលើនេះ សង្ឃឹមថាសាធារណៈជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកខាងលើទទួលជ្រាបដើម្បីលាងជម្រះមន្ទិលសង្ស័យនេះ ចៀសវាងការយល់ច្រឡំទៀត ។ ចំពោះបេក្ខជនដែលច្បាស់ថាលទ្ធផលប្រឡងមិនត្រឹមត្រូវទៅនឹងអ្វីដែលខ្លួនបានធ្វើ អាចធ្វើការតវ៉ាផ្ទាល់ជាមួយក្រសួងអប់រំបាន ចៀសវាងការបង្ហោះតាមហ្វេសប៊ុកដែលនាំឱ្យមានការលើកឡើងខុសការពិត ដែលការធ្វើក៏មិនមែនជាមធ្យាបាយស្វែងរកការពិតបានល្អមួយរយភាគរយដែរ ៕ សាកល