ពលរដ្ឋ​ខ្មែរ​កាត់បន្ថយ​ការធ្វើដំណើរ​ទៅ​ពេទ្យ​វៀតណាម តែ​សម្រុក​ទៅ​ពេទ្យ​ថៃ តើ​មូល​ហេតុអ្វី​? និពន្ធដោយ : ចំណារ       September-12-2016, 11:30 am         54

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ពលរដ្ឋ​ខ្មែរ​កាត់បន្ថយ​ការធ្វើដំណើរ​ទៅ​ពេទ្យ​វៀតណាម តែ​សម្រុក​ទៅ​ពេទ្យ​ថៃ តើ​មូល​ហេតុអ្វី​?​ភ្នំពេញ​៖ បញ្ហា​វិស័យ​សុខាភិបាល នៅតែ​ជា​ក្តីកង្វល់​ទូទៅ​របស់​មហាជន​ខ្មែរ បើទោះបីជា​វិស័យ​មួយ​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​កែទម្រង់​ជា​រៀងរាល់ថ្ងៃ ហើយ​វិស័យ​ឯកជន​ប្រឹងប្រែង​វិនិយោគ​ពង្រីក​បន្ថែម​យ៉ាងណាក្តី​។ កង្វល់​របស់​មហាជន គឺ​នៅត្រង់ថា ពួកគេ​នៅតែ​គិតថា សេវាកម្ម​សុខាភិបាល​ខ្មែរ​នៅមានកម្រិត​ទាប​ជាង​ប្រទេសជិតខាង​។ ដូច្នេះហើយ បានជា​ពលរដ្ឋ​ខ្មែរ​ដែលមាន​ជំងឺ ហើយ​មាន​ធនធាន​គួរសម តែងតែ​ធ្វើដំណើរ​ទៅ​ទទួល​ការព្យាបាល​នៅ​ប្រទេសជិតខាង​។ កាលពី​ពេលមុន ពលរដ្ឋ​ខ្មែរ​ចាក​ចេញទៅ​ប្រទេស​វៀតណាម​ច្រើន តែ​ក្រោយមក ជាពិសេស នៅពេល​បច្ចុប្បន្ននេះ​តែម្តង ពួកគេ​បាននាំគ្នា​សម្រុក​ទៅកាន់​ប្រទេស​ថៃ​វិញ​។ តើ​មូល​ហេតុអ្វី​បានជា​ពលរដ្ឋ​ខ្មែរ​ប្តូរ​ទិសដៅ​ពី​ប្រទេស​វៀតណាម ទៅកាន់​ប្រទេស​ថៃ​?