ពុករលួយដុះស្លែ លោក ហុង គឹមសេង អធិការនគបាលស្រុកអូរជុំ ត្រូវកូនចៅប្តឹងសុំអោយផ្លាស់ប្ដូរ

ខេត្តរតនគីរី ៖ សេចក្តីរាយការណ៍ បានអោយដឹងថា លោក ហុង គឹមសេង អធិការ នគបាលស្រុកអូរជុំ ដែលមានអត្តលេខ ១៩២១២ ត្រូវបានមន្ត្រីនគបាលក្នុង ស្រុក អូរជុំខេត្តរតនគីរីចំនួន៥៥នាក់ បានកើតទុកមិនសុខចិត្តនាំគ្នាផ្ដិតមេដៃ ដាក់ពាក្យ បណ្ដឹងចូលអភិបាលស្រុកអូរជុំ សុំអោយផ្លាស់ប្ដូរលោកអធិការរូបនេះចេញពីស្រុក អូរជុំដោយចោទប្រកាន់ថាបានប្រើអំណាចប្រព្រិត្តអំពើពុករលួយមិនញញើតច្បាប់ អង្គភាពប្រឆាំងអំពើពុករលួយសូម្បីបន្តិច។

យោងតាមពាក្យប្ដឹងចុះកាលពីថ្ងៃទី២៨សីហា ឆ្នាំ២០១៦ ប្ដឹងលោក ហុង គឹមសេង អធិការនគបាលស្រុកអូរជុំ បានរៀបរាប់ឲ្យដឹង អំពីការប្រព្រឹត្តអំពើពុករលួយ មាន ដូចជា ៖ករណីទី១.យកលុយពីកងកម្លាំង ក្រោមឱវាទរបស់ខ្លួនក្នុងម្នាក់ៗចាប់ ពី ៥០ ទៅ១០០០ដុល្លារ ដោយសន្យាតំឡើងតួនាទី និងឋានន្តរស័ក្តិករណីទី២. កឹប កេងប្រាក់ចំណូលក្នុងអង្គភាពយកទៅប្រើប្រាស់ផលប្រយោជន៍ ផ្ទាល់ខ្លួន, ករណី ទី៣. យកលុយអ្នកថត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (លើកទី១. ក្នុងឆ្នាំ២០១៥ ចំនួន១៤លានរៀលនិងលើកទី២.ក្នុងឆ្នាំ២០១៦ចំនួន៣៧ ៥១០ ០០០រៀល សរុប ទាំងអស់ចំនួន ៥១ ៥១០ ០០០លានរៀល យកទៅប្រើប្រាស់ជាប្រយោជន៍ ផ្ទាល់ ខ្លួន),ករណីទី៤.ប្រើអាកប្បកិរិយាដោយជេរប្រមាថលើកងកម្លាំងក្រោមឱវាទរបស់ ខ្លួន និងករណីទី៥. អសកម្មក្នុងការងារតែសកម្ម ក្នុងការប្រមូលពីបទល្មើស ព្រៃ ឈើ ដោយមិនគិតគូរពីអង្គភាព ។

លិខិតដដែលបានបន្តថា“ ដោយឃើញទង្វើរ ដូចបានរៀបរាប់ខាងលើ យើងខ្ញុំជា កងកម្លាំងនគរបាល ស្រុកអូរជុំ កើតទុក្ខមិនសុខចិត្តចំពោះ លោកអធិកា ររូបនេះ ឡើយ ។ យើងខ្ញុំសូមសំណូមពរ ដល់លោកស្រីអភិបាលស្រុកអូរជុំ សូមផ្លាស់ប្តូរ អធិការរូបនេះចេញពីស្រុកអូរជុំ។យើងខ្ញុំទាំងអស់គ្នា ជាកងកម្លាំងនគរបាលស្រុក អូរជុំ សូមភ្ជាប់មកជាមួយ នូវស្នាមមេដៃចំនួន៥៥នាក់” ។

ប្រភពព៌តមាន ផ្សេងទៀតប្រាប់ឲ្យដឹងថា ដែនសមត្ថកិច្ចស្រុកអូរជុំកន្លងមក ត្រូវ ប៉ាន់ណាស់ព្រោះការ លួចដឹកជញ្ជូនឈើពីស្រុកតាវែង ស្រុកវ៉ឺនសៃ ចូលក្រុង បាន លុងនោះ ត្រូវឆ្លងកាត់សមត្ថកិច្ច ស្រុកអូរជុំពោល គឺបង់លុយឲ្យកូនប្រុសលោក ហុង គឹមសេង ដែលមិនមែនជាមន្ត្រីនគរបាល ព្រោះខ្លាចបែកទឹកលុយ ។

សេចក្តីរាយការណ៍បានអោយដឹងបន្តថា ពាក់ព័ន្ធនឹងពាក្យបណ្តឹង របស់កងកម្លាំង នគរបាលស្រុកអូរជុំ ដែលប្តឹង “មេ” របស់ខ្លួនជាអធិការនគរបាលស្រុកអូរជុំនោះ ត្រូវបាន ក្រុមប្រឹក្សាវិន័យ របស់ស្នងការដ្ឋាននគរបាល ខេត្តរតនគិរី ធ្វើការសម្រុះ សម្រួលតាមរបៀប”គាបសង្កត់” ឬ “បំភិតបំភ័យ”ដោយមានការចូលរួម ពីសំណាក់ កងកម្លាំងជាម្ចាស់បណ្តឹងក្នុងចំនួនតិចតួច (ភាគច្រើនមិនបានចូលរួម) ដោយចង់ ឲ្យមានការបញ្ចប់រឿងរ៉ាវ ហើយបើកផ្លូវឲ្យ លោកអធិការ ហុង គឹមសេង បានបន្ត បំពេញការងារជាធម្មតាតទៅទៀត ខណៈមិនមានការចូលរួមពីសំណាក់លោកស្រី អភិបាល នៃគណៈអភិបាលស្រុកអូរជុំឡើយ ជាហេតុធ្វើឲ្យ កងកម្លាំងជាម្ចាស់ បណ្តឹង កំពុងឋិតក្នុងអារម្មណ៍ភ័យខ្លាច ។

ករណីចោទប្រកាន់ពីមន្ត្រីនគរបាលក្រោមឱវាទនេះ គេហទំព័រ សែនសុខ មិនអាច សុំការបំភ្លឺពី លោក ហុង គឹមសេង បាននៅឡើយទេ៕

ពុករលួយដុះស្លែ លោក ហុង គឹមសេង អធិការនគបាលស្រុកអូរជុំ ត្រូវកូនចៅប្តឹងសុំអោយផ្លាស់ប្ដូរ

ពុករលួយដុះស្លែ លោក ហុង គឹមសេង អធិការនគបាលស្រុកអូរជុំ ត្រូវកូនចៅប្តឹងសុំអោយផ្លាស់ប្ដូរ