គង់ ច័ន្ទស្រីមុំ ទទួលបានកាដូរថយន្តក្នុងខួប ១០ ឆ្នាំ

6 Videos


គង់ ច័ន្ទស្រីមុំ ពិតជាមានការរំភើបចិត្តយ៉ាងខ្លាំង នៅពេលដែលស្វាមី បានបង្កើតនូវអារម្មណ៍យ៉ាងភ្ញាក់ផ្អើល ដោយបានទៅលួចទិញរថយន្តសេរីថ្មីមួយគ្រឿង ដែលមានតំលៃប្រមាណជា ៧ ម៉ឺនដុល្លារ ទុកជូនជាកាដូក្នុងថ្ងៃស្រលាញ់គ្នាអស់រយៈពេល ១០ ឆ្នាំ ។

គង់ ច័ន្ទស្រីមុំ ទទួលបានកាដូរថយន្តក្នុងខួប ១០ ឆ្នាំ

ជារៀងរាល់ឆ្នាំ គង់ ច័ន្ទស្រីមុំ តែងតែទទួលបានកាដូពិសេសៗពីស្វាមីរបស់នាងជានិច្ច ដោយឡែកប៉ុន្មានថ្ងៃ កន្លងមកនេះ កាន់តែពិសេសជាងបណ្តាឆ្នាំមុនៗទៅទៀត ព្រោះស្វាមីរបស់នាងបានលួចទៅទិញរថយន្តម៉ាក KIA Carnival Petrol ដើម្បី Surprise នាងក្នុងឱកាសខួបស្គាល់និងស្រលាញ់គ្នា ១០ ឆ្នាំ ។

គង់ ច័ន្ទស្រីមុំ ទទួលបានកាដូរថយន្តក្នុងខួប ១០ ឆ្នាំ

ធ្មេចបើកៗ ចំណងស្នេហ៍ គង ច័ន្ទស្រីមុំ និង គឹម សីហា មានរយៈពេល ១០ ឆ្នាំទៅហើយ អ្នកទាំងពីរគឺជាគូស្វាមីភរិយាវ័យក្មេងមួយគូ ដែលទទួលបានការគាំទ្រនិងការសរសើរយ៉ាងច្រើនពីសំណាក់ទស្សនិកជន ។ ហើយអ្នកទាំងពីរបានតស៊ូប្រឹងប្រែងធ្វើការងាររួមគ្នា និងបានឆ្លងកាត់ព្យុះភ្លៀងជាច្រើនទំរាំឈានមកដល់ ថ្ងៃនេះ ។

គង់ ច័ន្ទស្រីមុំ ទទួលបានកាដូរថយន្តក្នុងខួប ១០ ឆ្នាំ

គង់ ច័ន្ទស្រីមុំ ពិតជារំភើបចិត្តជាមួយកាដូដ៏មានន័យនេះខ្លាំងណាស់ ពីព្រោះនាងតែងតែបង្ហើបប្រាប់ស្វាមីថា នាងស្រលាញ់រថយន្តនេះ ចុងក្រោយស្វាមីនាងបានទិញរថយន្តនេះ ជូននាងយ៉ាងពិតប្រាកដមែន ។ ក្រៅពីអាជីពសិល្បៈ គង់ ច័ន្ទស្រីមុំ គឺជាម្ចាស់ហាងលក់ផលិតផលម៉ាក់ S & M ។ កាលពីឆ្នាំកន្លងទៅ នាងបានបោះទុនរាប់ម៉ឺនដុល្លារ បន្ថែមទៅលើមុខរបររកស៊ីរបស់នាង ជាពិសេសនាងកាន់តែល្បីល្បាញនិងរកស៊ីកាក់កប់ នៅពេល ដែលចេញផលិតផលទឹកអប់ម៉ាកផ្ទាល់ខ្លួន ។

គង់ ច័ន្ទស្រីមុំ ទទួលបានកាដូរថយន្តក្នុងខួប ១០ ឆ្នាំ

គង់ ច័ន្ទស្រីមុំ បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាម្តាយរបស់គេ ហើយកាដូរថយន្តដែលស្វាមីនាងទិញជូននៅក្នុងឱកាសខួបស្គាល់និងស្រលាញ់គ្នា ជាង ១០ ឆ្នាំមកនេះ គឺដើម្បីទទួលស្វាគមន៍សមាជិកថ្មី (កូន) នាពេលឆាប់ៗខាងមុខ ៕ អាលីណា

គង់ ច័ន្ទស្រីមុំ ទទួលបានកាដូរថយន្តក្នុងខួប ១០ ឆ្នាំគង់ ច័ន្ទស្រីមុំ ទទួលបានកាដូរថយន្តក្នុងខួប ១០ ឆ្នាំគង់ ច័ន្ទស្រីមុំ ទទួលបានកាដូរថយន្តក្នុងខួប ១០ ឆ្នាំគង់ ច័ន្ទស្រីមុំ ទទួលបានកាដូរថយន្តក្នុងខួប ១០ ឆ្នាំគង់ ច័ន្ទស្រីមុំ ទទួលបានកាដូរថយន្តក្នុងខួប ១០ ឆ្នាំ