គ្រូខ្មែរ​អ៊ិ​ស្លា​ម​ចេះទស្សន៍​ទាយនិង​ធ្វើ​ស្នេហ៍​ ល្បី​មាន​អ្នក​ទៅ​ព្យាបាល​ជំងឺថ្លើម​ច្រើន

គ្រូខ្មែរ​អ៊ិ​ស្លា​ម​ចេះទស្សន៍​ទាយនិង​ធ្វើ​ស្នេហ៍​ ល្បី​មាន​អ្នក​ទៅ​ព្យាបាល​ជំងឺថ្លើម​ច្រើន



រាជធានី​ភ្នំពេញ ៖ ក្នុង​បន្ទប់​តូច​មួយ​របស់​អ្នកគ្រូ​ខ្មែរ​អ៊ិ​ស្លា​ម​ដែល​ហ៊ុម​ព័ទ្ធ​ដោយ​ គ្រឿង​រណ្តាប់​ពេញ មាន​ទឹកអប់ ប្រេងម្សៅ និង​របស់​តុបតែង​កាយ​ជា​ច្រើន​ទៀត​ស្តែង​ឲ្យ​ឃើញ​ពី​ការ​ទទួល​បានការ​ពេញចិត្ត​ពី​អ្នកគាំទ្រ ឬ​អ្នក​ដែល​ត្រូវការ​សម្រេច​បំណងប្រាថ្នា​ក្នុង​ពេល​កំពុង​ជួប​បញ្ហាផ្សេង​ៗ​ ដោយសារ​តែ​មានការ​ជឿ​ទុកចិត្ត​ពី​បណ្តា​អ្នកជំងឺ​ដែល​ព្យាបាល​បាន​ធូរស្បើយ ទើប​ធ្វើ​ឱ្យ​អ្នកគ្រូ​ខ្មែរ​អ៊ិ​ស្លា​ម​ទទួល​បាន​អ្នក​ចូល​ព្យាបាល​កាន់តែ​ច្រើន​ឡើង ។

អ្នកគ្រូ​ហ៊ី​ម ណា​វី ចេះ​ព្យាបាល​ជំងឺថ្លើម ចេះ​ពី​របៀប​ទស្សន៍​ទាយ និង​ធ្វើ​ស្នេហ៍​ឱ្យ​រកស៊ី​កាក់កប​។ ថ្មី​ៗ​កន្លង​មក អ្នកគ្រូ​ណា​វី​ឱ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ថា មាន​អ្នកជំងឺ​ថ្លើម​ទៅ​ព្យាបាល​ច្រើន​ជាង​មុន ដោយសារ​តែ​អ្នកជំងឺ​ជា​ស្បើយ ជួយ​ផ្សព្វផ្សាយ ត​ៗ​គ្នាទៅវិញ ។ ការ​ព្យាបាល​ជំងឺថ្លើម​នេះ អ្នកគ្រូ​ណា​វី​មិនដឹង​ផ្នែក​វេជ្ជសាស្ត្រ​ព្យាបាល​បែប​ណា​ទេ តែ​អ្នកគ្រូ​មាន​របៀប​ព្យាបាល​ផ្ទាល់ខ្លួន ។ វិធី​ព្យាបាល​ជំងឺថ្លើម​របស់​អ្នកគ្រូ​ណា​វី គឺ​បែប​បុរាណ ។ អ្នកគ្រូ​អត់​បង្ខំ​អ្នក​ណា​ឱ្យ​ជឿ​ទេ តែបើ​ទុកចិត្ត​គឺ​អ្នកគ្រូ​ជួយ​ព្យាបាល​ជូន ។ អ្នកជំងឺ​មួយ​ចំនួន​ទៅ​ព្យាបាល​បែប​វេជ្ជសាស្ត្រ ឬ​ខ្លះទៅ​វៀតណាម និង​ថៃ​អស់ចិត្ត ក៏​ទៅ​ឱ្យ​អ្នកគ្រូ​ព្យាបាល​ម្តង ។

ការ​ព្យាបាល​គឺ​អ្នកគ្រូ​ហ៊ឹ​ម ណា​វី មើល​ជាក់ស្តែង ពេល​ខ្លះ​អ្នកជំងឺ​ខ្វះខាត​ប្រាក់​ជួយ​ព្យាបាល ដោយ​យក​កម្រៃ​មិន​ដល់​ថ្លៃ​ថ្នាំ​ផង ។ អ្នកគ្រូ​ណា​វី​ជួយ​ព្រោះ​អាណិត​ដោយសារ​តែ​គាត់​ជា​អ្នក​ធ្វើបុណ្យ​ទាន​ម្នាក់​ដែរ ។ ព្យាបាល​ដោយ​ការ​យោគយល់ ព្រោះ​អ្នកគ្រូ​ណា​វី ចង់បាន​បុណ្យ​កុសល ខណៈ​គាត់​ចិញ្ចឹម​កូនកំព្រា​បួនដប់​នាក់​ឯណោះ ។

មាន​ភ្ញៀវ​ចូល​ព្យាបាល ឬ​ទស្សន៍​ទាយ​ជា​បន្តបន្ទាប់​រាល់ថ្ងៃ គ្រាន់​បាន​ប្រាក់​ចិញ្ចឹម​ក្មេង​កំព្រា​ឱ្យ​រៀនសូត្រ​មានចំណេះ អ្នកគ្រូ​ណា​វី​គ្មាន​ចង់​មានបាន​អ្វី​លើស​ពី​នេះ​ទេ ។ ក្រៅពី​ព្យាបាល​ជំងឺ​អ្នកគ្រូ​ណា​វី ទទួល​រៀបចំ​ធ្វើ​មន្ត​ស្នេហ៍​ជា​ដាក់​នៅ​លើ​ក្រេ​ម​ម្សៅ ទឹកអប់ ដើម្បី​អ្នក​រកស៊ី​មាន​អតិថិជន​ច្រើន ។ អ្វី​ដែល​អ្នកគ្រូ​ណា​វី មិន​ទទួល​គឺ​ការ​ធ្វើ​ស្នេហ៍​ពង្រាត់​ប្តី​ដែល​ប្រពន្ធ​គេ ។ ចំពោះ​អ្នកមាន​ប្តី​លួចលាក់​មាន​ស្រី​ក្រៅ អ្នកស្រី​ណា​វី អាច​ជួយ​ធ្វើ​ស្នេហ៍​អូស​ទាញ​ប្តី​នោះ​ឱ្យទៅ​ជួបជុំ​ប្រពន្ធ​កូន​វិញ​បាន ។

ប្រសិនបើ​ចង់​ជួប​អ្នកគ្រូ​ហ៊ឹ​ម ណា​វី អាច​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​គាត់​នៅ​ចំ​ពីមុខ​មណ្ឌល​សុខភាព​គីឡូម៉ែត្រ​លេខ​៩ នៅ​តំបន់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ ឬ​ទូរស័ព្ទ​លេខ ០១២ ៦៥ ៩០ ១៧ ៕