អ្នកភូមិឥណ្ឌានាំយកផ្កាភ្ញីគោរព​វិញ្ញាណក្ខន្ធម្តាយ និងកូនដំរី ដែលត្រូវអគ្គិសនីឆក់ជាប់នឹងបង្គោលភ្លើង

ម្តាយ និងកូនដំរី បានត្រូវខ្សែភ្លើងឆក់ងាប់យ៉ាងអាណោចអាធម ខណៈពួកវាដើរប៉ះនឹងបង្គោលអគ្គិសនីនៃដងផ្លូវ១កន្លែង ស្ថិតនៅតំបន់ Kiranchandra Tea Garden ក្បែរជាយក្រុង Siliguli ប្រទេសឥណ្ឌា កាលពីថ្ងៃទី ១០ កញ្ញា ២០១៦។

អ្នកភូមិកាន់ទុក្ខរាប់រយនាក់ បាននាំគ្នាទៅមើលយ៉ាងពពាក់ពពួន ដោយនាំយកមកជាមួយផ្កាភ្ញី ដាក់លើពួកវា ដើម្បីឧទ្ទិសបួងសួងសុំសេចក្តីសុខ ។

បើតាមប្រភពឲ្យដឹង ដំបូងឡើយ កូនដំរីនោះបានត្រូវខ្សែភ្លើងឆក់ជាប់នឹងបង្គោល ហើយនៅពេលនោះ ម្តាយរបស់វាបានចូលទៅជួយ ក៏ត្រូវអគ្គិសនីឆក់ងាប់ទៅជាមួយគ្នាតែម្តង ៕


Related Posts