រអិលជើងពីលើស្ពានធ្លាក់ទឹកលង់ស្លាប់កុមារាអាយុ១៥ឆ្នាំម្នាក់នៅបាត់ដំបង

ខេត្តបាត់ដំបង ៖ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីរអិលធ្លាក់ពីលើស្ពាន ។ ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៤ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចស្ពានរថភ្លើងវត្តគរ  ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

រអិលជើងពីលើស្ពានធ្លាក់ទឹកលង់ស្លាប់កុមារាអាយុ១៥ឆ្នាំម្នាក់នៅបាត់ដំបង

សមត្ថកិច្ចមូលដ្ឋានដែលចុះពិនិត្យករណីនេះ បានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ហង់ សាអៀង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះលេខ273 ក្រុមទី10 ភូមិអូរតាគាំ2 សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវជាកូនបង្កើតរបស់ឈ្មោះ សោម រក្សា ភេទស្ រីអាយុ46ឆ្នាំ ។ ក្រោយការរុករក និងជួយសង្គ្រោះបានរកឃើញសាសកសពនៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2016 វេលាម៉ោង6ព្រឹក ហើយបាននាំយកមកដំកល់នៅគេហដ្ឋានសព ដើម្បីធ្វើបុណ្យតាមប្រពៃណី ។សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកទឹកពិតប្រាកដមែន គឺបន្ទាប់ពីជនរងគ្រោះបានរអិលជើងពីលើគល់ស្ពានកណ្តាលស្ទឹងធ្លាក់ចូលក្នុងទឹក ដែលកំពុងហូរកួចយ៉ាងខ្លាំងនោះ ៕

ប្រភព ៖ nokorwatnews

  • រអិលជើងពីលើស្ពានធ្លាក់ទឹកលង់ស្លាប់កុមារាអាយុ១៥ឆ្នាំម្នាក់នៅបាត់ដំបង已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:ជីវិតនិងសង្គម
Tags: