សេះមួយក្បាល ដែលឈរឱ្យភ្ញៀវទេសចរណ៍ជិះថតនៅក្នុងតំបន់អង្គរត្រូវរថយន្តបុកងាប់ហើយ

ខេត្តសៀមរាប៖ សត្វសេះមួយក្បាល ដែលតែងតែឈរឱ្យភ្ញៀវជាតិ និងអន្តរជាតិ ជិះថតនៅតំបន់ ក្នុងអង្គរនោះ ត្រូវបានរថយន្តបុក បណ្ដាលឱ្យងាប់ កាលពីយប់ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ខាងជើងរង្វង់ផ្លូវ៦០ម៉ែត្រ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ខណៈសេះនោះកំពុងដាច់ខ្សែរត់មកតាមផ្លូវ ទើបជួបគ្រោះថ្នាក់បែបនេះ ។

សេះមួយក្បាល ដែលឈរឱ្យភ្ញៀវទេសចរណ៍ជិះថតនៅក្នុងតំបន់អង្គរត្រូវរថយន្តបុកងាប់ហើយ

បើតាមការអះអាងពី លោកទិត្យ ណារ៉ុង អធិការនគរបាល ក្រុងសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ថា សត្វសេះមួយក្បាល ដែលតែងតែឈរបង្ហាញឱ្យភ្ញៀវជាតិ និងអន្តរជាតិ ជិះថតបង្ហាញ នៅតំបន់ ក្នុងអង្គរនោះ ត្រូវបានរថយន្ត បុកបណ្ដាលឱ្យ ងាប់ហើយ ។

លោកអធិការ បានបន្ថែមថា តាមព័ត៌មាន ជំហាន ដំបូងដែលគេរាយការណ៍មក គឺសត្វសេះនោះ ជាសេះនៅ តំបន់អង្គរ ដែលទុកឱ្យភ្ញៀវជិះ ហើយ វាដាច់ខ្សែររត់ចេញមកពីតំបន់អង្គរនោះមក តាំងពីយប់ ។

លោកទិត្យ ណារ៉ុង បានបន្ថែមទៀតថា រថយន្តដែលបុក សត្វសេះឱ្យងាប់នោះបាន បើកគេចបាត់ ខ្លួនហើយ ។ ចំណែកសត្វសេះដែលងាប់នោះ ត្រូវបាន ម្ចាស់យក ទៅផ្ទះវិញហើយដោយម្ចាស់ បានតាមរកតាំង ពីយប់ម្ល៉េះ តែរកមិនឃើញ លុះឃើញវាបានងាប់បាត់ទៅហើយ  ។

គួរបញ្ជាក់ផងដែរថា ចំពោះករណី សេះដែលត្រូវរថយន្តបុកងាប់នោះ លោកអធិការ មិនបាន បញ្ជាក់ថា រថយន្តដែលបុក សេះបណ្ដាលឱ្យ ងាប់ជាប្រភេទ រថយន្តម៉ាកអ្វីទេ ហើយក៍មិនបានបញ្ជាក់ កើតហេតុ នៅម៉ោងប៉ុន្មានដែរ ៕ ប៊ុនរិទ្ធី
សេះមួយក្បាល ដែលឈរឱ្យភ្ញៀវទេសចរណ៍ជិះថតនៅក្នុងតំបន់អង្គរត្រូវរថយន្តបុកងាប់ហើយ

សេះមួយក្បាល ដែលឈរឱ្យភ្ញៀវទេសចរណ៍ជិះថតនៅក្នុងតំបន់អង្គរត្រូវរថយន្តបុកងាប់ហើយ

ប្រភព៖ Nokorwatnews

  • សេះមួយក្បាល ដែលឈរឱ្យភ្ញៀវទេសចរណ៍ជិះថតនៅក្នុងតំបន់អង្គរត្រូវរថយន្តបុកងាប់ហើយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:ជីវិតនិងសង្គម
Tags: